អ្នកលក់សម័យឌីជីថល តែមិនទាន់មាន KHQR ទុកឱ្យភ្ញៀវបាញ់លុយ តោះមកដឹងពីរបៀបស្នើសុំជាមួយ ABA
ផែន ផាន់ណា
JANUARY 4 2023
ឌីជីថល
668 views
1 min read

អ្នកលក់ដូរសម័យថ្មីនេះ សូម្បីតែតូបលក់ដូរតាមផ្លូវតូចៗ ក៏មានភ្ជាប់មកជាមួយ KHQRCode សម្រាប់ភ្ញៀវបាញ់លុយទិញទំនិញផ្សេងៗដែរ។ ប៉ុន្តែនៅមានម្ចាស់អាជីវកម្មមួយចំនួន ហាក់ពុំបានចាប់អារម្មណ៍ជាមួយបច្ចេកវិទ្យា ដែលផ្ដល់ភាពងាយស្រួលមួយនេះនៅឡើយទេ។ ដើម្បីជួយសម្រួលដល់អ្នកដែលពុំទាន់មាន KHQRCode សម្រាប់ភ្ញៀវវេរលុយ ឥឡូវនេះ Technology Cambodia សូមណែនាំពីរបៀបចុះឈ្មោះស្នើសុំ KHQRCode ជាលក្ខណៈក្រដាស ឬបញ្ជរ ដែលយើងអាចបិទជាប់តូប ឬបញ្ឈរទុកឱ្យភ្ញៀវស្កេនបាន។

Printed​ QR​ Payment​ Code | ABA Bank Cambodia

Printed​ QR​ Payment​ Code | ABA Bank Cambodia

សម្រាប់រៀបស្នើសុំនេះដែរ យើងសូមណែនាំតាមរយៈធនាគារ ABA ដែលម្ចាស់អាជីវម្មគ្រប់គ្នាបានស្គាល់ និងអាចស្នើបានគ្រប់ៗគ្នា៖

សូមចូលទៅកាន់តំណភ្ជាប់ ( bit.ly/abaKHQRkh ) រួចបំពេញព័ត៌មានក្នុងប្រអប់ដែលមានដូចជាឈ្មោះហាង សកម្មភាពចម្បងរបស់អាជីវកម្ម លេខទូរស័ព្ទសម្រាប់ទទួលសារជូនដំណឹងអំពីការទូទាត់ ជ្រើសរើសខេត្ត អាសយដ្ឋាន លេខគណនីប្រាក់រៀល និងដុល្លារ និងបំពេញព័ត៌មានទំនាក់ទំនងលម្អិតជាការស្រេច។

2023 01 04 14 58 56

នៅពេលបំពេញរួចរាល់ នោះក្រុមការងាររបស់ធនាគារ ABA នឹងធ្វើការពិនិត្យ ប្រសិនបើបងប្អូនបានបំពេញទៅតាមលក្ខណៈហើយនោះ ខាងធនាគារនិងធ្វើជូន រួចជូនដំណឹងមកកាន់លោកអ្នកតាមរយៈលេខទូរស័ព្ទ។ សម្រាប់ចម្ងល់បន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ 098 203 888។

គួរបញ្ជាក់ថា សម្រាប់ KHQR នេះលោកអ្នកក៏អាចទាញយកបានដូចគ្នា តាមរយៈ App របស់ ABA ឬអាចបើកបង្ហាញ QRCode នេះឱ្យភ្ញៀវស្កេកលើទូរស័ព្ទបាន ប៉ុន្តែប្រសិនបើហាងរបស់លោកអ្នកមានភាពមមាញឹកខ្លាំង ពិបាកក្នុងការរង់ចាំកាន់ទូរស័ព្ទឱ្យភ្ញៀវស្កេន លោកអ្នកគួរតែប្រើប្រាស់សន្លឹក KHQR ដូចនៅក្នុងរូបខាងលើ រឹតតែល្អ៕

អត្ថបទដោយ៖ ផែន ផាន់ណា

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia