ប្រសើរណាស់!​ ក្រុមហ៊ុន ReanAi ចាប់ដៃគ្នាជាមួយ Jeremy តៃវ៉ាន់ ត្រៀមនាំបច្ចេកវិទ្យា AI ខ្មែរទៅតៃវ៉ាន់
Navasiri Morm
JUNE 22 2024
PR
2 mins read

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ 2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ReanAi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្មែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Jeremy តៃវ៉ាន់ ដើម្បីនាំយកបច្ចេកវិទ្យា AI កម្រិតខ្ពស់ដែលបង្កើតឡើងដោយកូនខ្មែរកាន់ទីផ្សារតៃវ៉ាន់។ ភាពជាដៃគូនេះមានគោលបំណងបង្កើនសមត្ថភាព ពង្រីកការប្រើប្រាស់ផលិតផលខ្មែរមានពហុភាសារបស់ ReanAi និងមុខងារច្នៃប្រឌិត ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងតៃវ៉ាន់។

2

ថ្លែងនៅក្នុងឪកាសនេះផងដែរ លោក ឡាយ គីរី ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ReanAi បានលើកឡើងថា កិច្ចសហការនេះបានបង្ហាញពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាក្នុងវិស័យបញ្ញាសិប្បនិមិត្ត(AI)តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវគំរូមួយ ដែលកំពុងកើនឡើងរបស់ប្រទេសជាតិកម្ពុជានៅក្នុងឆាកបច្ចេកវិទ្យាពិភពលោក។ តាមរយៈការចាប់ដៃគូជាមួយ Jeremy តៃវ៉ាន់ បច្ចេកវិទ្យា AI របស់កម្ពុជានឹងត្រូវបានផ្សព្វផ្សាយក៏ដូចដាក់ឲ្យមនុស្សរាប់លាននាក់ប្រើប្រាស់យ៉ាងទូលំទូលាយ ដែលនេះគឺបានបង្ហាញពីសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាលំដាប់ពិភពលោក។

M

លោក ឡាយ គីរី បានបន្ថែមទៀតថា កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរីកចម្រើន និងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា AI រវាងប្រទេសកម្ពុជា និងតៃវ៉ាន់។ បន្ថែមពីនេះទៀត វាបានគូសបញ្ជាក់អំពីសក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាអ្នកច្នៃប្រឌិតសាកលក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈពេលដែលបង្ហាញពីសមត្ថភាពមិនគួរឱ្យជឿរបស់យុវជនកម្ពុជា។

ស្ថាបនិក ReanAi រូបនេះ បានសង្កត់ធ្ងន់ថា ថាតាមរយៈកិច្ចសហការនេះ ReanAi មានគោលបំណងលើកកម្ពស់ផលិតភាព ការរៀនសូត្រ និងគុណភាពជីវិតទាំងមូលសម្រាប់អ្នកប្រើប្រាស់នៅតៃវ៉ាន់។ ខាង Jeremy តៃវ៉ាន់ នឹងមានតួនាទីក្នុងការគ្រប់គ្រងទីផ្សារផ្តាច់មុខ ក៏ដូចជាធានាថា ReanAi ដែលជាបច្ចេកវិទ្យារបស់ខ្មែរ នឹងត្រូវបានណែនាំ និងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនៅក្នុងទីផ្សារតៃវ៉ាន់។

4

P

គួរជម្រាបផងដែរថា ReanAi គឺជាក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា AI មួយដែលបង្កើតឡើងដោយសហគ្រិនខ្មែរ គឺលោក ឡាយ គីរី។ ហើយកិច្ចសហការជាមួយតៃវ៉ាន់នេះ គឺជាជំហ៊ានដំបូងប៉ុណ្ណោះ ពោលគឺលោកមានគោលដៅក្នុងការរុញច្រាន  ReanAi ដែលជាបច្ចេកវិទ្យា AI បង្កើតឡើងដោយស្នាដៃខ្មែរមួយនេះ ទៅកាន់ទីផ្សារបរទេសឲ្យកាន់តែទូលំទូលាយផងដែរ។

ABO79

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia