ជារៀងរាល់ឆ្នាំឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា តែងតែសហការជាមួយបណ្ដាវិទ្យាស្ថាន ឬសាកលវិទ្យាល័យ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តក្រុង ដើម្បីផ្ដល់អាហារូបករណ៍ជូនដល់យុវជន យុវនារី ដែលចង់បន្ដការសិក្សា ក្រោយពីប្រឡងចប់ថ្នាក់ទី១២។ ឆ្នាំនេះកាន់តែពិសេស ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានបន្តផ្ដល់អាហារូបករណ៍ជាច្រើនជំនាញ និងច្រើនកន្លែង សម្រាប់សិស្ស ដោយក្នុងនោះ មានអាហារូបករណ៍នៅតាមសាលាធំៗក្នុងរាជធានីភ្នំពេញ ដូចជា៖
- សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ០៥កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រ (មើលលម្អិត)
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ១០កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រ (មើលលម្អិត)
- សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ១៥កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រ (មើលលម្អិត)
- វិទ្យាស្ថាន វ៉ាន់ដា ទីតាំងរាជធានីភ្នំពេញ ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ១០កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រ (មើលលម្អិត)
- សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ០៥កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រ (មើលលម្អិត)
សិស្ស-និស្សិតដែលមានបំណងបន្ដការសិក្សាថ្នាក់ឧត្តមសិក្សាអាចដាក់ ពាក្យស្នើសុំអាហារូបករណ៍មកក្រុមការងារ។
អំពីពាក្យស្នើសុំអាហារូបករណ៍៖
សិស្ស-និស្សិតអាចទាញយកពាក្យស្នើសុំអាហារូបករណ៍ តាមរយៈ Channel Telegram អាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា https://t.me/sarsokhascholarship ឬទំនាក់ទំនងមក
លេខទូរស័ព្ទក្រុមការងារតាមTelegramខាងក្រោម៖
- -០១៧ ៦៨៤ ៨៨១
- -០៩៦ ៥៩១ ៦៩៤២
- -០៩៦ ៥៤៩ ០៧៣៣។
សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីបំពេញបែបបទស្នើសុំអាហារូបករណ៍ និងបញ្ចូលឯកសារភ្ជាប់÷
