ឃើញគេប្រើ QRCode ច្រើន! ឥឡូវមកស្គាល់វេបសាយ២ បង្កើត QRCode ឥតគិតថ្លៃ ងាយៗបំផុត
ផែន ផាន់ណា
APRIL 24 2023
នវានុវត្តន៍
1.3 K views
1 min read

បច្ចុប្បន្ននេះ QRCode ត្រូវបានមនុស្សនៅជុំវិញពិភពលោកប្រើប្រាស់ សម្រាប់ការងារផ្សេងៗដូចជាស្កេនទូទាត់លុយ ស្កេនចូលមើលឯកសារ។ល។ QRCode គឺមកពីពាក្យពេញថា Quick Response code ដែលវាត្រូវបានរកឃើញដំបូងដោយលោក Masahiro Hara ជនជាតិជប៉ុន ក្នុងឆ្នាំ 1994 រហូតមកទល់បច្ចុប្បន្ននេះ វាត្រូវបានគេពេញនិយមប្រើខ្លាំងមែនទែន។

យើងសូមរំលឹកប្រវត្តិត្រួសៗប៉ុណ្ណឹងសិន ឥឡូវចូលមកដល់របៀបបង្កើត QRCode ទុកឲ្យគេស្កេនវិញម្ដង។​ សម្រាប់ការបង្កើត QRCode គឺយើងសូមលើកវេបសាយធំៗចំនួនពីរ ដែលគេនិយមយកវាមកប្រើ៖

នេះគឺជាវេបសាយមួយ ដែលមានសមត្ថភាពអាចផលិត QRCode ឲ្យយើងបានភ្លាម ដោយក្នុងនោះយើងអាចបង្កប់នូវទិន្នន័យ ឬឯកសារជាច្រើនដូចជា Link-URL, Password Wifi, PDF File, Image, Text, Audio ជាដើម។ សម្រាប់របៀបបង្កើត គឺលោកអ្នកគ្រាន់តែចូលទៅកាន់តំណភ្ជាប់ រួចចូលទៅបង្កើត តាមតម្រូវការងាយៗ ដោយពុំមានភាពស្មុគស្មាញអ្វីឡើយ។

V

២. qr-code-generator.com

មិនខុសគ្នាប៉ុន្មានពីវេបសាយខាងលើទេ នេះគឺជាកន្លែងដែលយើងអាចបង្កើត QRCode ដោយខ្លួន​ឯង ដាក់បានសឹងតែគ្រប់ទិន្នន័យ ឬឯកសារដូចជា Link-URL, Password Wifi, PDF File, Image, Text, Audio...។ តោះសាកល្បងចូលទៅបង្កើតលមើល!!!

Capture

អត្ថបទដោយ៖ ផែន​ ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia