ធ្លាប់តែចុចស្កេន! មកដឹងពីប្រវត្តិនិងលក្ខណៈពិសេសរបស់ QRCode ដែលអាចស្កេនវត្តមានបុគ្គលិកក្នុងក្រុមហ៊ុនបាន
ផែន ផាន់ណា
FEBRUARY 16 2022
គន្លឹះល្អៗ
196 views
3 mins read

បច្ចុប្បន្ននេះ QRCode ហាក់មានសន្ទុះនៃការប្រើប្រាស់ខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ពោលគឺមនុស្សបានជ្រើសយកបច្ចេកវិទ្យាមួយនេះ សម្រាប់ប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការទូរទាត់ប្រាក់ ការស្រង់វត្តមានបុគ្គលិកក្នុងក្រុមហ៊ុន និងការធ្វើតំណរភ្ជាប់ក្នុងប្រតិបត្តិការផ្សេងៗលើអ៊ីនធើណេត ជាពិសេសគឺនៅក្នុងបរិបទកូវីដ១៩នេះផ្ទាល់។

ស្របពេលជាមួយគ្នានេះដែរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះក៏មានសិក្ខាសាលាពិសេសមួយស្ថិតក្នុងវិទ្យាស្ថានអន្តរជាតិ iKey ដែលនិយាយអំពីអត្ថប្រយោជន៍នៃ QRCode ក្នុងបរិបទកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកត្តិយសគឺលោកម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey និងលោក ឡី កំថូង ស្ថាបនិក CheckinMeដែលជាសេវាកម្មស្រង់វត្តមានបុគ្គលិកតាមរយៈ QR កូដ។

Ds C09473

Ds C09637

ថ្លែងនៅក្នុងសិក្ខាសាលានេះដែរលោក ឡី កំថូង ស្ថាបនិក CheckinMe ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិសាវតារបស់ QR កូដ និងលក្ខណៈពិសេសដែលយើងពុំសូវបានដឹងកន្លងមក។ តាមរយៈសិក្ខាសាលានេះ លោកកំថូងបានឱ្យដឹងថា “QRCode ត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុន គឺលោក Masahiko Hara ក្នុងឆ្នាំ ១៩៩៤ ដែល QRCode នេះមកពីពាក្យពេញថា quick response code។

From Japanese auto parts to ubiquity: A look at the history of QR codes -  The Mainichi

នៅក្នុងប្រទេសកម្ពុជាយើង QRCode ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជាការទូរទាត់ប្រាក់។ អ្វីដែលពិសេសនោះនៅកម្ពុជាយើងបានប្រើប្រាស់ QRCode ដំបូងគេដើម្បីបញ្ជូនព័ត៌មានទៅកាន់នរគបាលតាមរយៈការស្កេនលើផ្លាកលេខ ដែលនេះគឺជាមោទកភាពមួយ ដែលកូនខ្មែរយើងបានធ្វើ។ ដោយឡែកកំឡុងពេលកូវីដ១៩កំពុងរីករាលដាលនេះ រដ្ឋាភិបាលកម្ពុជាក៏បានប្រើ QRCode ដើម្បីទប់ស្កាត់កូវីដ១៩ ដែលយើងហៅថា StopCovid ផងដែរ។”

Ds C09538

ជាមួយគ្នានេះដែរលោក ឡី កំថូង ក៏បានពន្យល់បង្ហាញអំពីអត្ថប្រយោជន៍របស់ QRCode ចំនួន ៦ចំណុចធំៗ ដែលយើងធ្លាប់បានឃើញ និងធ្លាប់បានប្រើ តែពុំដែលបានស្វែងយល់ពីវាឱ្យបានច្បាស់ ដោយក្នុងនោះរួមមាន URL, Contact, Phone, SMS, App, Text។ លោក កំថូង ក៏បានពន្យល់លំអិតអំពីអត្ថប្រយោជន៍នេះ ជូនដល់សិក្ខាកាម លោកគ្រូអ្នកគ្រូ បុគ្គលិករបស់ធនាគារព្រីន និងអ្នកដែលបានជូនរួមក្នុងសិក្ខាសាលាពិសេសមួយនេះ។

Ds C09608

ការធ្វើបទបង្ហាញនៅតែបន្ត លោកក៏និយាយដល់ចំណុចពិសេសមួយទៀត គឺការប្រើប្រាស់ QRCode ស្កេនវត្តមានបុគ្គលិក ក្នុងក្រុមហ៊ុន ហាង និងភោជនីយដ្ឋានជាដើម ដោយយើងមិនចាំបាច់មានម៉ាស៊ីនស្កេនមេដៃ ឬកត់ត្រាក្នុងសៀវភៅដូចពីសម័យដើមទៀតឡើយ។ ការប្រើប្រាស់សេវាកម្ម CheckinMe ដើម្បីស្រង់វត្តមានរបស់បុគ្គលិក គឺយើងនឹងទទួលបានភាពងាយស្រួល លឿនរហ័ស ដោយម្ចាស់អាជីវកម្មអង្គុយតែមួយកន្លែងក៏អាចតាមដានព័ត៌មានរបស់បុគ្គលិកបានដែរ។

Ds C09458

លោកកំថូង បានបញ្ជាក់បន្ថែមថា ការប្រើប្រាស់សេវាកម្ម CheckinMe ក្នុងការស្រង់វត្តមានបុគ្គលិក នោះម្ចាស់ក្រុមហ៊ុន ឬម្ចាស់ហាងនឹងចេះតាមដានបុគ្គលិកបែបថ្មី ដោយគ្រាន់តែឱ្យបុគ្គលិកស្កេន QRCode ពេលចូលធ្វើការ និងពេលចេញពីធ្វើការ គឺនូវរាល់ព័ត៌មានទាំងអស់ នឹងរត់ចូល Telegram របស់ម្ចាស់អាជីវកម្មដោយស្វ័យប្រវត្តិ តាមរយៈ Telegram bot។ មួយវិញទៀតម្ចាស់អាជីវកម្ម និងទទួលបានព័ត៌មានបុគ្គលិក ដោយមានបញ្ជាក់ពេលវេលា ឈ្មោះ និងព័ត៌មានជាច្រើនរបស់បុគ្គលិកខ្លួន បានយ៉ាងងាយស្រួល។ ក្រៅពីនេះ CheckinmMe ក៏បានបញ្ចូលលក្ខណៈពិសេស ក្នុង QRCode របស់ខ្លួន ដោយបុគ្គលិក មិនអាចក្លែងបន្លំឬយក QRCode នៅទៅស្កេននៅផ្ទះបានទេដើម្បីបញ្ចូលវត្តមានបានទេ គឺបានតែក្នុងបរិវេណក្រុមហ៊ុនខ្លួនកំពុងធ្វើការតែប៉ុណ្ណោះ។

Ds C09566

ជាចុងក្រោយសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន ដែលកំពុងពិបាកនូវក្នុងការស្រង់វត្តមានបុគ្គលិក អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន CheckinMe ដើម្បីទទួលបានព័ត៌មានបន្ថែម៖

May be an image of 2 people and text

Page: Checkinme

No description available.

No description available.

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia