អស្ចារ្យ! កម្ពុជាជាប្រទេសដែលប្រើ QRCode នៅលើផ្លាកលេខឡាន និងម៉ូតូដំបូងគេលើលោក
ផែន ផាន់ណា
SEPTEMBER 8 2022
នវានុវត្តន៍
5 K views
2 mins read

ផ្លាកលេខម៉ូតូ និងរថយន្តនៅកម្ពុជាសម័យនេះ សុទ្ធតែមានភ្ជាប់មកជាមួយកូន QRCode តូចមួយ ស្ថិតនៅផ្នែកខាងលើ ឆៀងខាងស្ដាំង ឬខាងក្រោយឆៀងខាងស្ដាំ ដែលគេប្រើវាសម្រាប់ស្កេនមើលព័ត៌មានមួយចំនួនរបស់ម៉ូតូ ឬយានយន្តទាំងនោះ។ នេះគឺជាគំនិតថ្មីមួយនៅស្រុកខ្មែរ ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលពុំទាន់បានដឹងអំពីរឿងរ៉ាវពិសេសមួយ នៅពីក្រោយផ្លាកលេខរបស់កម្ពុជាយើង។

ថ្ងៃនេះ Technology Cambodia នឹងប្រាប់ប្រិយមិត្តអ្នកអាន ឱ្យបានជ្រាប់ច្បាស់អំពី QR នៅលើផ្លាកលេខនេះ។ បើតាមការបញ្ជាក់របស់លោក ហ៊ាង  សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួង និងជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យា  និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា QRCode ដែលមានភ្ជាប់មកជាមួយផ្លាកលេខសព្វថ្ងៃនេះ គឺបង្កើតឡើងក្រោយគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

Photo 2022 09 07 21 40 13

លោកបានបន្តថា៖ កម្ពុជាពិតជាបានប្រើ QR Code លើផ្លាកលេខដំបូងគេលើលោកពិតមែន។ ប៉ុន្តែសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកប្រេី​ QR Code មុនគេនោះទេ​ សម្រាប់ការផ្ទៀងផ្ទាត់ឯកសារសាធារណៈ​។  យ៉ាងណាមិញ​ QR Code នេះគឺជាបច្ចេកវិទ្យាដែលមានស្រាប់​ និងផ្ទុក​ encrypted content អាចអោយកម្មវិធីកាំម៉េរ៉ា​ ឬកម្មវិធី Photos, Telegrams និងកម្មវិធីមួយចំនួន​ទៀត​ អាចបកប្រែក decrypt មកជាទម្រង់អក្ស​ ទម្រង់ផ្សេងៗ​ ឬជាទម្រង់ជាអាសយដ្ឋាន​ URL ទៅកាន់ទំព័រណាមួយ។ តួយ៉ាង​ QR Code ដែលក្រសួងសាធារណការប្រេី​ គឺផ្ទុក​ URL សម្រាប់ផ្ទៀតផ្ទាត់គល់បញ្ជី​ ឯកសារនានាក្នុងវិស័យ​ សាធារណការ​ និងដឹកជញ្ជូ​ន។

Ministry pushes motorists to utilise QR code licence plates - Khmer Times  [Khmer times], 2019-12-06

ផ្លាកលេខយានយន្ពពិតឬក្លែងក្លាយ លែងពិបាកហើយ ជាមួយប្រព័ន្ធ QR Code (ឃ្យូអរកូដ)  - Next Cambodia

ខាងលើនេះគឺជាការបញ្ជាក់របស់លោក ហ៊ាង  សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួង និងជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យា  និងទំនាក់ទំនងសាធារណៈ ដែលបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាគឺជាអ្នកប្រើ QRCode លើផ្លាកលេខរថយន្តដំបូងគេនៅលើលោក។ ប៉ុន្តែក្រោយៗមកទៀត ឃើញមានប្រទេសនៅអាស៊ីមួយចំនួនទៀត ដែលចាប់ផ្ដើមប្រើដូចកម្ពុជាដែរ ដូចជានៅក្នុងប្រទេសហ្វីលីពីនជាដើម។

គូសបញ្ជាក់ថាបច្ចុប្បន្ន QRCode ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ដោយក្នុងនោះមានទាំងប្រើក្នុងវិស័យអាជីវកម្ម ធនាគារ និងកិច្ចការរដ្ឋមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ស្ថាបនិក CheckinMe គឺលោក ឡី កំថូង ជាដើម បានច្នៃ QRCode នេះទៅជាវិធីសាស្រ្តថ្មីមួយ ជួយគ្រប់គ្រងវត្តមានបុគ្គលិកនៅក្នងក្រុមហ៊ុន។ និងមួយទៀតគឺលោក​  ង៉ែត សុផាត ស្ថាបនិក eCO Social Commerce  ក៏បានច្នៃ QRCode នេះធ្វើជាម៉ឺនុយឌីជីថល អាចអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចកំណត់នូវមុខងារជាច្រើនដូចជា ម៉ឺនុយមុខម្ហូប ឬផលិតផល សេវាកម្ម អាចកំណត់ប្រូហ្វាល់ក្រុមហ៊ុន ព័ត៌មានអាជីវកម្ម លេខកូដ wifi ការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងព័ត៌មានប្រម៉ូសិនពិសេសៗជាច្រើនផងដែរ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia