មិនបាច់ដូរលុយទេ! ទៅលេងថៃ ឃើញ QRCode ធនាគារទាំងនេះ អាចបាញ់លុយចាយវាយតាមអេស៊ីលីដាបាន
ផែន ផាន់ណា
OCTOBER 1 2022
គន្លឹះល្អៗ
2.4 K views
1 min read

ក្រោយពីកូវីដ១៩ ហាក់ស្ងប់ស្ងាត់បន្តិច ភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តទៅលេងប្រទេងប្រទេសថៃ ក៏មានសន្ទុះកើនឡើងបន្តិចម្ដងៗ។ ជាទូទៅយើងពិបាកក្នុងការយកលុយរៀលរបស់ខ្មែរ ទៅចាយនៅលើទឹកដីប្រទេសថៃណាស់ ព្រោះប្រទេសទាំង២ មានរូបិយប័ណ្ណខុសគ្នា។ ប៉ុន្តែឥឡូវនេះ អស់បញ្ហាហើយ ប្រសិនបើលោកអ្នកមានលុយខ្មែរ (៛) ឱ្យតែឃើញ QRCode ទាំងធនាគារទាំង ៤នេះ នៅក្នុងប្រទេសថៃ គឺអាចទូទាត់លុយបានតាមចិត្ត។

សម្រាប់អ្នកដែលមាន App របស់ធនាគារអេស៊ីលីដា គឺយើងអាចទូទាត់តាម QRCode ទៅកាន់ធនាគារក្នុងប្រទេសថៃ ដែលធនាគារអេស៊ីលីដា បានសហការគ្នា ដើម្បីឱ្យអ្នកប្រើ App នេះកាន់តែមានភាពងាយស្រួល។ ធនាគារដែលលោកអ្នកអាចទូទាត់លុយតាមរយៈ QRCode នោះរួចមាន៖

១. Kasikornbank (KBank)

5 ธนาคารพาณิชย์ได้รับอนุญาตจาก ธปท. ให้บริการ QR Code Payment ได้แล้ว |  Techsauce

២. Siam Commercial Bank (SCB)

Simple QR Scan, Buy-Sell on SCB EASY App

៣. Bangkok Bank

Bank • Bangkok Dolphins

៤. Bank of Ayudhya និងធនាគារផ្សេងៗទៀត នឹងដាក់ឱ្យដំណើរការពេលបន្ទាប់ទៀត។

Krungsri Biz Mung-Mee | Cash Management

May be an image of ‎phone, screen and ‎text that says "‎Scan QR នៅថៃ លើ ACLEDA mobile THAILAND THAI QR PAYMENT 川 អេស៊ីលីដា SCB krungsri KBank T קא ب د/ لهما P 到 កំណត់ត្រា ACLEDA mobile AppStore >GoogePlay AppGallery‎"‎‎

អាស្រ័យហេតុខាងលើ សម្រាប់បងប្អូនទាំងអស់ ដែលធ្វើដំណើរកំសាន្តទៅកាន់ប្រទេសថៃ តែមិនចង់ដូរលុយរញ៉េរញ៉ៃ អាចស្វែងរកមើល QRCode របស់ធនាគារទាំង៤ខាងលើនេះបាន ដោយយើងអាចផ្ទេរពីប្រាក់រៀល ឬប្រាក់ដុល្លារក៏បាន៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia