ប្រសើរណាស់! ក្រសួងធ្វើ App គ្រប់គ្រងមតិជំទាស់ និងសំណូមពរលើការធ្វើបណ្ណគ្រួសារក្រីក្រ
ផែន ផាន់ណា
•
JUNE 9 2023
•
នវានុវត្តន៍
•
275 views
•
1 min read
•

ថ្មីៗនេះក្រសួងផែនប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ” តាមរយៈកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Public IDPoor App) ក្នុងទូរស័ព្ទដៃ ឬ ឧបករណ៍ឆ្លាតវៃ និងគេហទំព័រ (www.idpoor.gov.kh) បន្ថែមលើការផ្តល់មតិជំទាស់ និងសំណូមពរ ដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរនៅតាមសាលាឃុំ សង្កាត់។ ការបង្កើតប្រព័ន្ធនេះ ក៏ដើម្បី ធានានូវគណនេយ្យភាព តម្លាភាព និងពង្រឹងការអនុវត្តការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

352216970 133256923105291 8728391620659463768 N

ប្រជាពលរដ្ឋគ្រប់រូប និង/ឬ អ្នកពាក់ព័ន្ធផ្សេងៗ រួមមាន បុគ្គលិកមូលដ្ឋានសុខាភិបាល អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងារពាក់ព័ន្ធនឹងកិច្ចការសង្គម និងតំណាងអង្គការសង្គមស៊ីវិល។ល។ អាចផ្តល់មតិជំទាស់ និងសំណូមពរមកកាន់ប្រព័ន្ធនេះបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទាក់ទងនឹង (១) ការស្នើសុំបណ្ណសមធម៌ (២) ការផ្តល់មតិជំទាស់ និងសំណូមពរ (៣) ការទទួលព័ត៌មាន ស្ដីពីអត្ត សញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬ(៤) ការផ្ទៀងផ្ទាត់បណ្ណសមធម៌។ រាល់មតិ ជំទាស់ និងសំណូមពរទាំងអស់នឹងត្រូវដោះស្រាយទៅតាមប្រភេទមតិជំទាស់ និងសំណូមពរទាន់ពេល វេលា និងរក្សាការសម្ងាត់។

Unnamed

Unnamed (1)

Unnamed (3)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia