ក្ដៅៗ! នាយកដ្ឋានបទប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ល្បិចថ្មីដែលជនខិលខូចប្រើ លួចតេឡេក្រាមយើង
ផាន់ណា - Phanna
MARCH 16 2023
គន្លឹះល្អៗ
948 views
1 min read

មួយរយ:កាលចុងក្រោយនេះ សង្កេតឃើញមានការកើនឡើង នៃការលួចយកគណនី Telegram ដោយមិនដឹងខ្លួន ខណ:ជនខិលខូចប្រើតែស្នៀតងាយៗ ក៏អាចយកគណនីយើងបាន។ សម្រាប់បញ្ហានេះ បើតាមនាយកដ្ឋានបទប្រឆាំងល្មើសបច្ចេកវិទ្យាបាន ឲ្យដឹងថា ជនខិលខូចអាចប្រើល្បិចនើសុំឱ្យផ្ញើ Screenshot របស់កម្មវិធី Telegram!

Anonymous Twitter account threatens to expose 'serious wrongdoing' by  crypto influencers

មួយរយៈពេលកន្លងមកនេះ មានជនខិលខូចបានធ្វើការលួងលោមបោកបញ្ឆោតដើម្បីលួចយកលេខកូដសម្ងាត់ ពីជនរងគ្រោះ តាមរយៈឱ្យជនរងគ្រោះធ្វើការថតស្រ្គីនទូរសព្ទ (Screenshot) ខណៈពេលដែលជនខិលខូចព្យាយាម ចូលទៅក្នុងគណនីរបស់ជនរងគ្រោះ ដែលពេលនោះលេខកូដសម្ងាត់ (OTP) វានឹងលោតលើស្រ្គីនទូរសព្ទ ស្របពេលដែលយើងធ្វើការថតស្រ្គីនទូរសព្ទ ហើយបាញ់ផ្ញើទៅជនខិលខូចដោយមិនដឹងខ្លួន។ បន្ទាប់មកពួកគេនឹងចូលទៅប្រើប្រាស់តេឡេក្រាមរបស់ជនរងគ្រោះ និងធ្វើការប្ដូរលេខទូរសព្ទដើម្បីកាន់កាប់តេឡេក្រាមនោះទាំងស្រុងតែម្តង។
ក្រោយពីបានកាន់កាប់តេឡេក្រាមរបស់យើងហើយ ជនអនាមិកបានចូលពិនិត្យមើលរាល់សារទំនាក់ទំនងរបស់យើងទាំងអស់ និងរកមើលសារណាដែលសំខាន់ពាក់ព័ន្ធនឹងការទូទាត់លុយកាក់ជាដើម ក៏បន្លំជាជនរងគ្រោះឆាតទៅមិត្តភក្តិសាច់ញាតិរបស់ជនរងគ្រោះដើម្បីធ្វើការផ្ទេរប្រាក់ឱ្យខ្លួន។ ហេតុដូច្នេះដើម្បីចៀសវាងក្នុងការជួបបញ្ហាបែបនេះ សូមអ្នកប្រើប្រាស់អនុវត្តតាមវិធីសាស្រ្តដើម្បីទប់ស្កាត់ដូចខាងក្រោម៖
ទី១-អ្នកគួរប្រើ Two steps verification ដោយបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន បន្ថែមពីលើលេខកូដសម្ងាត់(OTP) ដែលផ្ដល់ឱ្យពីខាងក្រុមហ៊ុន។
ទី២-សូមពិនិត្យឱ្យបានច្បាស់ នៅពេលដែលអ្នកមិនស្គាល់ ឬមិត្តភក្តិសាច់ញាតិ ឆាតទំនាក់ទំនងមកពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅគណនី​មិន​ច្បាស់លាស់​ ឬសួរនាំព័ត៌មានផ្ទាល់ខ្លួន។ លោកអ្នកគួរតែទាក់ទងគ្នាតាមទូរសព្ទផ្ទាល់ដើម្បីបញ្ជាក់អត្តសញ្ញាណ​បង្ការ​ទប់ស្កាត់​ការ​ឆបោក​ណា​មួយ​៕

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth