​ក្ដៅៗ! វិទ្យាស្ថានប្រសិទ្ធ ចុះ MOU ជាមួយក្រុមហ៊ុនផ្ដល់សេវា ​Internet និង Cloud ឈានមុខនៅកម្ពុជា ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងវិស័យអាយធីនៅខ្មែរ
ផែន ផាន់ណា
NOVEMBER 13 2023
PR
1 min read

​​​​​​កាលពីថ្ងៃព្រហស្បត៍​ទី05​ ខែតុលា​ឆ្នាំ2023​ ថ្មីៗកន្លងទៅថ្មីៗនេះ ​វិទ្យាស្ថានប្រសិទ្ធ​បានរៀបចំ​កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន​ Neocom ISP Limited ដែលជាក្រុមហ៊ុនផ្ដល់សេវា ​Internet និង Cloud ឈានមុខនៅកម្ពុជា បានប្រារព្ធធ្វើឡើងនៅ Raffle Hotel Le Royal ពីម៉ោង 9:00am - 10:30am។

ស

នៅក្នុងកម្មវិធី​ចុះអនុស្សរណ:យោគយល់ (MOU) បានធ្វើឡើងក្រោមវត្តមានអ្នកនាង​ Kanha Veng ជា General Mananger នៃ Proseth Institute និងអ្នកនាង​ Chakrya Chroeung ដែលជា Head of Human Resources, Administration & Regulatory Affairs នៃក្រុមហ៊ុន​ NeocomISP Limited បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីអំពីការទទួលអនុញ្ញាត អោយសិស្សានុសិស្សទាំងអស់ បានសិក្សាវគ្គ​ Enterprice Core Network Engineer (ECNE)​ មានឱកាសចុះកម្មសិក្សនៅក្រុមហ៊ុន ​NeocomISP Limited ។

ឹថ

ជាមួយគ្នានេះដែរ​ គោលបំណងនៃការចុះអនុស្សរណៈនៃការ​យោគយល់នេះគឺដើម្បីបង្កើនភាពជាដៃគូ​និងលើកកម្ពស់ធនធានមនុស្សនៅលើវិស័យបច្ចេកវិទ្យាពត៌មា​ននៅកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ យើងខ្ញុំសង្ឃឹមថា​នឹងសម្រេចជោគជ័យក្នុងចក្ខុវិស័យតែមួយ​ និងជាផ្នែកមួយដើម្បីចូលរួមអភិវឌ្ឍ​សង្គមជាតិឲ្យកាន់តែរីកចម្រើនរួមគ្នា។

សស

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia