ក្ដៅៗ! កម្ពុជាបានដាក់សំណើលើរឿងសំខាន់ៗ៥ ទៅក្រុមហ៊ុនយក្ស Google
ផែន ផាន់ណា
APRIL 26 2023
នវានុវត្តន៍
3.1 K views
2 mins read

នៅលើទំព័រផេកផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាញគមន៍ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយ​ លោក​ Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

343586494 768600761309332 4647629008886858193 N

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពដូចជា៖

(១) បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២

(2) រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល

(៣) ជួយរៀបចំគោលនយោបាយ Cloud First Policy

(៤) ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និង

(៥) ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។

Google Translate Ai Features 63e3ad00b3c67 Sej 1280x720

ជាការឆ្លើយតបលោក Yves Gonzalez បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វេីការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុ​ករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Google ដែលបានជួយគាំទ្រដល់ ក.ប.ទ. លើការពិនិត្យផ្តល់យោបល់លើបទប្បញ្ញត្តិ ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលកន្លងទៅ ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុន Google នឹងនៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា។

អត្ថបទដោយ៖​ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia