ក្រុមហ៊ុន Netflix ដែលគេស្គាល់ថាជារោងភាពយន្តឌីជីថលដ៏ល្បីល្បាញមួយនៅលើពិភពលោក ពេលនេះ បានជះលុយទិញយន្តហោះផ្ទាល់ខ្លួន ឬ Private Jet មួយ សម្រាប់ក្រុមការងារ ឬអ្នកមុខអ្នកការធំៗ របស់ក្រុមហ៊ុន ជិះទៅទីជិតទីឆ្ងាយ។
ក្រោយពីបានទិញយន្តហោះនេះរួច ឥឡូវ Netflix កំពុងប្រកាសស្វែងរកបុគ្គលិកបម្រើសេវាកម្ម ឬអ្នកបម្រើអាកាសចរណ៍ ជាច្រើនរូប ដោយក្នុងនោះ Netflix ប្រាក់បៀវត្តន៍ចាប់ពី 60000$ ដល់ 385,000$ សម្រាប់អ្នកដែលមានឱកាសបានចូលបម្រើការ។
សម្រាប់ទីស្នាក់ការដែលបេក្ខជន ត្រូវទៅដាក់ពាក្យបម្រើការនោះ គឺមានទីតាំងស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គូសបញ្ជាក់ថាយន្តហោះ ដែលក្រុមហ៊ុន Netflix ជះលុយទិញនោះ មានឈ្មោះថា Gulfstream G550 និងជាប្រភេទយន្តហោះឯកជន ឬជាកម្មសិទ្ធិរបស់ Netfix ផ្ទាល់។
អត្ថបទដោយ៖ ផែន ផាន់ណា