ដំណឹងល្អ! អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ រយ:ពេល៤ឆ្នាំពេញ រៀននៅសាលា RUPP, ITC, និង NUM
ផែន ផាន់ណា
JANUARY 17 2024
ស្ទីម - STEAM
4.3 K views
1 min read

នេះគឺជាជំនាន់ទី៣ហើយ ដែលអាហារូបករណ៍ ចេន ហ្ស៊ី បានធ្វើឡើង។ នៅក្នុងឆ្នាំ២០២៤នេះ មូលនិធិព្រីនស៍បានបើកទទួលពាក្យអនឡាញ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា ២០២៤ ដែលមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា។ នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់និស្សិតនៅកម្ពុជាក្នុងការទទួលបានការឧបត្ថម្ភដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ Prince Foundation។

💎អត្ថប្រយោជន៍នៃអាហារូបករណ៍រួមមាន៖

  • ការបង់ថ្លៃសិក្សារយៈពេល ៤ឆ្នាំពេញ
  • ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចំណាយផ្ទាល់ខ្លួន
  • ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ខ្លួនឯង
  • ឱកាសហាត់ការដើម្បីទទួលបានបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុនព្រីនស៍
  • 📌លក្ខខណ្ឌក្នុងការចុះឈ្មោះ៖

    • សញ្ជាតិខ្មែរ
    • បញ្ចប់ថ្នាក់បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ឬ ២០២៣
    • បានចុះឈ្មោះចូលរៀនរួចរាល់ទៅតាមមុខជំនាញនិងសកលវិទ្យាល័យដូចខាងក្រោម៖

    ១. សកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

    • ផ្នែក វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
    • ផ្នែក ព័ត៌មានវិទ្យា
    • ផ្នែក ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
    • ផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

    ២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)

    • ផ្នែក វិស្វកម្មសំណង់ស៊ីវិល

    ៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)

    • ផ្នែក សេដ្ឋកិច្ចឌីជីថល
    • ផ្នែក ទេសចរណ៍ និងបដិសណ្ឋារកិច្ច

    🌟ចាប់ឱកាសនេះដើម្បីពង្រឹងការសិក្សានិងអនាគតរបស់អ្នកតាមរយៈអាហារូបករណ៍ ចេន ហ្សុី។

    🔗ដាក់ពាក្យសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/DdjnAX9rSg1UiBEs6

    🚨ផុតកំណត់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ម៉ោង ១១:៥៩ យប់

    📩សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គ្រុបតេឡេក្រាម៖ https://t.me/CZSInfoBatch3

    Photo 2024 01 17 09 38 17

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia