លែងដើរសួរគេ! ក្រសួងប្រាប់តម្លៃកម្រៃសេវា ផ្ទេរកម្មសិទ្ធិរថយន្ត ទាំងធុនតូច និងធុនធំ
ផែន ផាន់ណា
AUGUST 21 2023
យានយន្ត
2.7 K views
1 min read

ដើម្បីស្រាយចម្ងល់ប្រជាពលរដ្ឋដែលចង់ផ្លាស់ប្ដូរកម្មសិទ្ធិយាយន្តរបស់ខ្លួន តើត្រូវបង់កម្រៃសេវាប៉ុន្មាន ក្នុងការប្ដូ មុននេះបន្តិចក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីតម្លៃសេវាច្បាស់ៗ សម្រាប់បងប្អូនដែលចង់ដឹង នឹងតែងតែសាកសួរទៅក្រសួង តាមរយ:លេខ Hotline ជាច្រើននាក់។

:::សម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល

-ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)

-ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)

:::សម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធុនធ្ងន់

-ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)

-ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)

:::បញ្ជាក់តម្លៃនេះមិនរួមបញ្ចូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ។

368697303 613868644257467 2274370814517274147 N

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia