ល្អណាស់! រាជបណ្ឌិតសភាបង្កើតផ្លេតហ្វម ប្រមូលផ្ដុំកន្លែងទេសចរណ៍ពិសេសៗនៅខ្មែរសឹងទាំងអស់
ផែន ផាន់ណា
NOVEMBER 23 2022
នវានុវត្តន៍
422 views
2 mins read

ឆាប់ៗនេះរាជបណ្ឌិតសភាពកម្ពុជា និងដាក់ឱ្យប្រើប្រាស់ App និងវេបសាយ Cambodia Tour ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឱ្យមានតែភាពរីកចម្រើន និងរីកលូតលាស់ទៅមុខ ខណៈផ្លេតហ្វមខាងលើនេះ បានរួមបញ្ចូល និងប្រមូលផ្ដុំទៅដោយព័ត៌មាន កន្លែងទេសចរណ៍ តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានប្រណិតៗជាច្រើនៗទៀត។

ថ្វីត្បិតថាពេលនេះ App Cambodia Tour នៅមិនទាន់ចេញជារូបរាងឡើងក៏ពិតមែន ប៉ុន្តែលោកអ្នកអាចចូលទៅសាកល្បងប្រើវេបសាយបាន ដោយក្នុងនោះយើងនឹងបានឃើញអំពីព័ត៌មានសំខាន់ៗទាក់ទងនឹងប្រសាទ ធម្មជាតិ ការកែច្នៃ វប្បធម៌ រដ្ឋបាល ប្រល័យពូជសាសន៍ និងស្ថានីយបុរាណជាដើម។

2022 11 23 14 18 04

ជាមួយគ្នានេះ នៅលើវេបសាយ Cambodia Tour ក៏បានបង្ហាញពីព័ត៌មានសំខាន់ៗជាច្រើន ទាក់ទងនឹងតំបន់ទេសចរណ៍ក្នុងស្រុកយើង ដូចជាតំបន់ឆ្នេរសមុទ្រ តំបន់ព្រៃភ្នំ និងកន្លែងកែច្នៃមួយចំនួនទៀត។ ចំណុចពិសេសមួយ នៅលើផ្លេតហ្វម Cambodia Tour នេះគឺលោកអ្នកអាចស្វែងរកទីតាំង (Location) ជាក់លាក់ នៃតំបន់ទេសចរណ៍ដែលមានសក្ដានុពលក្នុងប្រទេសកម្ពុជាផងដែរ។

2022 11 23 14 16 45

ជាមួយគ្នានេះដែរ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ឯកឧត្ដមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ក៏បានបញ្ជាក់ច្បាស់ថា “នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយលទ្ធផលលម្អិតស្ដីអំពី «ទេសចរណ៍កម្ពុជា៖ ការបង្កើត អេប (App) ទេសចរណ៍» ដែលបង្កើតឡើងដោយក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ពីម៉ោង ៩-១១: ៣០ នៅសាលមរតកសិល្បខ្មែរ អគារឥន្ទ្រទេវី។”

2022 11 23 14 19 13

គូសបញ្ជាក់ថាឥឡូវនេះនៅលើ App Store និង Play Store នៅមិនទាន់មាននៅឡើយទេ ប៉ុន្តែឆាប់ៗខាងមុននេះ លោកអ្នកនឹងអាចប្រើប្រាស់បានដោយផ្ទាល់នៅលើ App បានផងដែរ។ សម្រាប់អ្នកដែលចង់សាកប្រើ អាចចូលតាមវេបសាយសិនបាន៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia