ល្បិចថ្មីទៀតហើយ! ជនខិលខូចបានបន្លំខ្លួនជាបុគ្គលិក ABA ដោយប្រើសារបោកប្រាស់
ផែន ផាន់ណា
JANUARY 24 2024
គន្លឹះល្អៗ
724 views
1 min read

នេះគឺជារឿងដែលយើងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណ:​ថ្មីនេះមានជនខិលខូច បានប្រើនូវតំណភ្ជាប់ក្លែងក្លាយ ជាទម្រង់សារបោកប្រាស់ ដោយបន្លំខ្លួនថាជាបុគ្គលិករបស់ធនាគារ ABA។ នេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ប្រភពខាងលើបានឲ្យដឹងដូច្នេះថា “សូមប្រុងប្រយ័ត្ន!!! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ(Phishing Link) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាធនាគារ ABA បញ្ឆោតឲ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី ធនាគារ ABA ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហនិភ័យផ្សេងៗ៕”

420677999 774940654665967 5518422327680975481 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia