ប្រយ័ត្នឱ្យបានខ្ពស់! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីល្បិចបោកថ្មី បន្លំខ្លួនជារាជរដ្ឋាភិបាល បញ្ឆោតឲ្យចុចតំណភ្ជាប់ណាមួយ
ផាន់ណា - Phanna
NOVEMBER 15 2023
គន្លឹះល្អៗ
170 views
1 min read

រូបភាពនៃការបោកបញ្ឆោតនៅលើអនឡាញ បានផ្លាស់ប្ដូរជាហូរហែ ផ្សេងៗពីគ្មាន។ ថ្មីៗនេះមានករណីបោកប្រាក់ថ្មី ដោយជ្រកក្រោមស្លាករាជរដ្ឋាភិបាល បញ្ឆោតឲ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង។ នេះបើយោងតាមការចេញផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពខាងលើបានឱ្យដឹងដូច្នេះថា “សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ(Phishing Link)។ នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជារាជរដ្ឋាភិបាល បញ្ឆោតឲ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី TELEGRAM

ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ។”

402598563 732162912277075 1691854127341298302 N

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth