២០២៣ មិនទាន់មានលិខិតឆ្លងដែន! មកដឹងពីលក្ខខណ្ឌ ឯកសារ តម្លៃ និងទីតាំងធ្វើលិខិតឆ្លងដែននៅខ្មែរ
ផែន ផាន់ណា
JANUARY 10 2023
គន្លឹះល្អៗ
15.3 K views
2 mins read

លិខិតឆ្លងដែនគឺពិតជាមានសារសំខាន់ណាស់ ប្រសិនបើអ្នកចង់ឆ្លងដែនទៅកាន់ប្រទេសណាមួយ លើពិភពលោក។ មានប្រជាជនខ្មែរមិនតិចទេ ដែលបានធ្វើលិខិតឆ្លងដែននេះរួចរាល់ ប៉ុន្តែក៏មានប្រជាជនច្រើនដែរ ដែលពុំទាន់មានលិខិតនេះ ព្រោះពួកគេមិនធ្លាប់ចេញទៅក្រៅប្រទេស។ ថ្ងៃនេះដែរ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាឱ្យមកដឹងពីលក្ខខណ្ឌ ឯកសារ តម្លៃ និងទីតាំងធ្វើលិខិតឆ្លងដែនទាំងអស់នៅកម្ពុជា៖

May be an image of aeroplane and text

បើយោងតាមការផ្សាយកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ របស់ឧត្ដមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ការធ្វើលិខិតឆ្លងដែន គឺសម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ហើយសម្រាប់ កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខអក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។

២.បែបបទ នៃការផ្តល់លិខិតឆ្លងដែន

  -អ្នកស្នើសុំលិខិតឆ្លងដែនធម្មតា ត្រូវបំពេញពាក្យសុំលិខិតឆ្លងដែនមួយច្បាប់ ដែលត្រូវផ្តិតស្នាមម្រាមដៃ ថតរូប និងចុះហត្ថលេខាផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែន

  -ភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៣.តម្លៃ និងរយៈពេលអតិបរមាសម្រាប់ការផ្តល់សេវា (ថ្ងៃធ្វើការ)

   *សម្រាប់មនុស្សចាស់  មានសុពលភាព ១០ឆ្នាំ

     -សេវាធម្មតា      តម្លៃ ១០០$   រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័សកម្រិតមធ្យម  តម្លៃ ១៥០$   រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័ស    តម្លៃ ២០០$   រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ 

   *សម្រាប់កូនក្មេង អាយុក្រោម០៦ឆ្នាំ មានសុពលភាព ០៥ឆ្នាំ

     -សេវាធម្មតា      តម្លៃ ៨០$   រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័សកម្រិតមធ្យម  តម្លៃ ១២០$   រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ 

     -សេវាឆាប់រហ័ស    តម្លៃ ១៦០$   រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ 

      *ចំពោះការផ្តល់សេវាឆាប់រហ័សនៅតាមបណ្តាសាខា នឹងត្រូវផ្តល់ជូនក្នុរយៈពេល ៣(បី)ថ្ងៃ យ៉ាងយូរ។

៤.ទីតាំងផ្តល់សេវា

-នាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

-សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២

-សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia