តំណាងហ្វេសប៊ុកនៅខ្មែរបញ្ជាក់! អ្នកកាន់ផេកបើគេឱ្យកាតលឿងត្រូវ ដាច់ខាតកុំធ្វើរឿងនេះ ប្រយ័ត្នដាច់ផេកទទេៗ
ផែន ផាន់ណា
JULY 25 2022
គន្លឹះល្អៗ
2.4 K views
2 mins read

បច្ចុប្បន្ននេះមិនថាអ្នករកស៊ីតូច មធ្យម ឬធំ នោះទេ ភាគច្រើនសុទ្ធតែប្រើផេកដើម្បីធ្វើអាជីវកម្ម ឬភាសាសាមញ្ញហៅថាលក់ផលិតផលតាមអនឡាញ។ យ៉ាងណាមិញ បញ្ហាផេក ក៏កំពុងតែធ្វើឱ្យមនុស្សជាច្រើនត្រូវក្រពុលមុខខ្លាំងណាស់ដែរ ដោយភាគច្រើននៅសុខៗបាត់ផេក ឬរងការពិន័យជាដើម ក្នុងករណីម្ចាស់អាខោនធ្វើខុសគោលការណ៍ណាមួយដោយអចេតនា។

Fbfbf

នៅពេលដែលយើងធ្វើខុសគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុក ឧទាហរណ៍ថាយើងលក់ថ្នាំជក់នៅលើផេក ដែលការលក់ផលិតផលបែបនេះ គឺខុសទៅនឹងច្បាប់របស់ហ្វេសប៊ុក នោះផេករបស់យើងនឹងត្រូវរងការព្រមាន ឬបិទផេកចោលតែម្ដង ក្នុងរកណីយើងសាងកំហុសបែបនេះញយដង។ សម្រាប់ការព្រមានម្ចាស់ផេក ក្រុមហ៊ុនហ្វេសប៊ុកមានកាតចំនួនពីរគឺ ទី១កាតលឿង(កំហុសកម្រិតមធ្យម) និងទី២កាតពីក្រហម(កំហុសកម្រិតធ្ងន់) ដូចទៅនឹងការលេងបាល់ទាត់ដែរ។

Ever Wondered How Much Premier League Players And Clubs Pay For Yellow And  Red Cards? - Tossyardkings

ចំពោះការព្រមានដោយប្រើកាតលឿង និងកាតក្រហមនេះ បើតាមលោកបណ្ឌិតហេង ភក្ដី អ្នកគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជា និងឡាវ បានថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពគណនីសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ នៅសណ្ឋាគារ Raffles Hotel Le Royal ប្រាប់អ្នកកាសែតថា៖

“សម្រាប់ផេកដែលទទួលបានការពិន័យ ឬទទួលបានកាតលឿងពីហ្វេសប៊ុក កាតលឿងនោះនឹងត្រូវបាត់ទៅវិញក្នុងរយៈពេល១ឆ្នាំ ទៅតាមថ្ងៃខែ ដែលយើងធ្លាប់សាងកំហុស ឬធ្វើខុសគោលការណ៍របស់ហ្វេសប៊ុក។ ប៉ុន្តែសម្រាប់ផេកដែលទទួលការពិន័យ ជាកាតពណ៌ក្រហម លោកបណ្ឌិតហេង ភក្ដី បានផ្ដាំថា សូមកុំឱ្យសាងកំហុសរហូតដល់ហ្វេសប៊ុក ជូនកាតលឿងជាលើកទី២ឱ្យសោះ បើពុំនោះទេ ខាងហ្វេសប៊ុកនឹងធ្វើការបិទផេកនោះចោលតែម្ដង។

លោកបញ្ជាក់ថា៖ ប្រសិនបើម្ចាស់ផេក មិនចង់ឱ្យផេករបស់ខ្លួនត្រូវបាត់បង់ សូមកុំសាងកំហុសញឹកញាប់ពេក ព្រោះបើក្នុងករណី រយៈពេល៣ខែ ហ្វេសប៊ុកផ្ញើកាតលឿង ពិន័យយើងដល់ទៅ៥ដង នោះមិនយូរមិនឆាប់ហ្វេសប៊ុសនឹងធ្វើការបិទគណនី ឬផេកនោះចោលដូចគ្នា (នេះសម្រាប់អ្នកដែលទទួលបានកាតលឿង ក្នុងរយៈពេល៣ខែ រហូតដល់៥ដង)។"

Landing page template of Banned Account 684173 Vector Art at Vecteezy

ដោយឡែក ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារ Technology Cambodia ក៏បានសាកសួរអំពីសំណួរដ៏ពេញនិយមមួយ ដែលអ្នករកលុយនៅលើអនឡាញតែងតែចង់ដឹងថា តើពេលណាក្រុមហ៊ុនហ្វេសប៊ុកបើកឱ្យអ្នកនៅក្នុងប្រទេសកម្ពុជា អាចរកលុយពីហ្វេសប៊ុកបានដោយពេញសិទ្ធ?

សម្រាប់ចម្លើយ លោកហេង ភក្ដី បានបញ្ជាក់ថាចំពោះការបើកដំណើរការ ឱ្យរកលុយពេញសិទ្ធិនេះ គឺហ្វេសប៊ុកគេមើលទៅលើទីផ្សារជាធំ ហើយទីផ្សារកម្ពុជាយើងនៅតូចនៅឡើយ ដូចជាបច្ចុប្បន្ននេះ នៅខ្មែរយើងមានវិធីរកលុយតាម Instant article និងមិនមានអ្វីផ្សេងធំដុំជាងនេះឡើយ។

លោកបន្តថាចំពោះករណីនេះ លោកពុំមានសិទ្ធអ្វីឡើយ ព្រោះវាជាលក្ខណៈសាកល ហើយជាទូទៅគេអាចនឹងដាក់ឱ្យដំណើរការនៅតាមប្រទេសធំៗសិន ប៉ុន្តែមិនដឹងថាពេលណា ទើបមកដល់ប្រទេសកម្ពុជាយើងឡើយ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia