ចង់ទិញទេ? Musk បង្ហើបថាមនុស្សយន្តរបស់គាត់អាចធ្វើការងារដាំបាយ កាត់ស្មៅ ពិសេសចេះលេងជាមួយឆ្មា
ផែន ផាន់ណា
SEPTEMBER 21 2022
នវានុវត្តន៍
504 views
1 min read

នេះគឺជាការរកឃើញបច្ចេកវិទ្យាដ៏ឆ្លាតវៃមួយទៀត ខណៈលោក Elon Musk បានប្រកាសជាសាធារណៈ អំពីសមត្ថភាពពិសេសជាច្រើនរបស់មនុស្សយន្តថ្មី ឈ្មោះ Optimus Tesla ដែលផលិតដោយក្រុមហ៊ុន Tesla។ លោកបានមានប្រសាសន៍ថាមនុស្សយន្តនេះអាចជួយធ្វើកិច្ចការងារផ្ទះ របស់មនុស្សប្រចាំថ្ងៃបាន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuter។

Elon Musk Revealed Tesla's Upgraded Bot 2022

លោក Elon Musk បាននិយាយត្រួសៗអំពីគុណសម្បត្តិមួយចំនួនដែលមនុស្សយន្ត Optimus Tesla អាចធ្វើបានដូចជា ធ្វើអាហារឱ្យមនុស្សញ៉ាំ កាត់ស្មៅ មើលថែមនុស្សចាស់ ថែមទាំងអស់ក្លាយជាមិត្តភក្ដិសត្វឆ្មានៅក្នុងផ្ទះយើងបានទៀតផង។

ប្រភពខាងលើបានបញ្ជាក់ថា នេះគឺជាប្រភេទអាជីវកម្មដែលអាចទាញចំណូលចូលក្រុមហ៊ុន លើពីរថយន្ត Telsa ឥឡូវនេះ Elon Musk មានចក្ខុវិស័យចង់ធ្វើឱ្យក្រុមហ៊ុន Tesla មានសមត្ថភាព លើពីអ្វីដែលខ្លួនកំពុងធ្វើរាល់ថ្ងៃ (ផលិតឡានអគ្គិសនី)។ យ៉ាងណាមិញ Elon ក៏បានឱ្យដឹងថាផងដែរថា មនុស្សយន្តដ៏ឆ្លាតវៃនេះ អាចនឹងចាប់ផ្ដើមដាក់លក់នៅឆ្នាំក្រោយនេះហើយ។

Tesla Is Building the Future: Optimus Will Be More Valuable than the C

គូសបញ្ជាក់ថា សម្រាប់គម្រោងការបញ្ចេញមនុស្សយន្តនេះ លោក Elon Musk ត្រូវបានក្រុមអ្នកវិភាពគិតថា គាត់អាចនឹងមានអ្វីបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើឱ្យការរស់នៅរបស់មនុស្សប្រចាំថ្ងៃ។ សម្រាប់ប្រិយមិត្តអ្នកអាន យកឃើញបែបណាដែរ? បើមានលក់មែន តើចង់ទិញយកមកប្រើដែរទេ?

Tesla's Humanoid Robot Will Arrive In 2023: Elon Musk Assures That  'Optimus' Will Start Production Next Year - Mind Life TV

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia