តើរបស់ពិសេសអ្វីបានហោះមកលើដៃ ថេណា នៅក្នុងកម្មវិធីសង្រ្កាន្ត OPPO x UC ?
Makara Rin
APRIL 7 2024
PR
34 views
4 mins read

កាលពីថ្ងៃទី5 ខែមេសា ក្រុមហ៊ុន OPPO និងសាកលវិទ្យាល័យកម្ពុជា (UC) បានសហការគ្នារៀបចំនូវកម្មវិធីប្រគតន្ត្រីខ្នាតធំយ៉ាងកក្រើកឆាកនាំមកជូនដោយ OPPO Reno11 F 5G Limited Edition ប្រកបដោយជោគជ័យ និងបន្សល់ទុកនូវភាពសប្បាយជាមួយសម្រែកហូរកញ្ជ្រៀវរបស់សិស្សានុសិស្ស-និស្សិតចូលរួមពីគ្រប់ទិសទីរាប់ពាន់អ្នក។ ដោយក្នុងនោះឃើញមានការចូលរួមពីកំពូលតារាល្បីៗរួមមាន៖ ថេណា, រ៉ាប៊ី , តិចម៉េង, ក្រុម D-Man, Zedes, Nightee, ក្រុម OMG, ព្រីន និងកញ្ញា Henaa។ លើសពីនេះក៏មានការប្រគតន្រ្តី EDM ពី DJ ដ៏ស្រស់ស្អាត Avida ញាំងកម្មវិធីឲ្យកាន់តែកក្រើករាំសប្បាយរហូតដល់ចប់កម្មវិធីផងដែរ។ 

ឆឆឆ

Ablum Photos Logo Corner 10

Ablum Photos Logo Corner 15

Ablum Photos Logo Corner 20

ដសដដ

យ៉ាងណាមិញនៅចាំបានអត់? កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រុមហ៊ុន OPPO បានដាក់សម្ពោធស្មាតហ្វូនជំនាន់ថ្មី OPPO Reno11 Series 5G ចំនួន 3 ម៉ូដែល Reno11 Pro | Reno11 | Reno11 F សម្រាប់បងប្អូនត្រកូល Reno ជំនាន់ថ្មីនេះសុទ្ធតែមានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន។ ហើយកាលពីម្សិលមិញបន្ថែមពីភាពសប្បាយរីករាយ ក៏មានការភ្ញាក់ផ្អើលដោយស្មាតហ្វូន OPPO Reno11 F 5G Limited Edition ពណ៌ថ្មី Coral Purple ដែលជាពណ៌ទាន់សម័យ និងទាក់ទាញបំផុតប្រចាំឆ្នាំ2024 គឺបានហោះតាមរយៈដ្រូនមកលើដៃលោក ថេណា នៅលើឆាកប្រគំតន្រ្តីផ្ទាល់តែម្តង។ 

Ablum Photos Logo Corner 17

Ablum Photos Logo Corner 06

Ablum Photos Logo Corner 22

ការឌីហ្សាញ និងកម្រិតបង្ហាញ 

OPPO Reno11 F បាននាំមកជាមួយនូវបច្ចេកវិទ្យា IP65 អាចការពារទឹក និងធូលីបានយ៉ាងល្អបំផុត។ Reno11 F មានពណ៌សម្រាប់ជ្រើសរើស 3 ពណ៌គឺ Ocean Blue, Palm Green និង Coral Purple ដែលជាពណ៌ថ្មី។ Reno11 F ជាអេក្រង់ប្រភេទ AMOLED ទំហំ 6.7” មាន resolution FHD+ 2412x1080 pixel, refresh rate 120Hz និងគាំទ្រការបង្ហាញពណ៌រូបភាពបាន 10-bit HDR10+ ។ 

Ablum Photos Logo Corner 25

កម្លាំងម៉ាស៊ីន 

OPPO Reno11 F ដំណើរការដោយ MediaTek Dimensity 7050 ខ្នាត 6nm ជាមួយនឹង RAM 8GB អាចបន្ថែម RAM 8GB និង ROM 256GB។ អ្វីដែលពិសេសទូរស័ព្ទនេះដំណើរការលើ ColorOS 14 ផ្អែកលើ Android 14 ជាមួយមុខងារពិសេសៗថ្មីៗដូចជា File Dock, Smart Touch និង Smart Image Matting ជាមុខងារវៃឆ្លាតអាចកាត់រូបភាពចេញពីផ្ទៃ Background ដោយគ្រាន់ចុចឲ្យជាប់នៅលើរូបភាពរួចទាញចេញជាការស្រេច។ 

កាមេរ៉ា 

កាមេរ៉ាក្រោយ Reno11 F 5G មានចំនួន 3 គ្រាប់ ដែលដើរតួសំខាន់រៀងៗខ្លួន ដោយកាមេរ៉ាទី 1 ជាកាមេរ៉ាគោលទំហំ 64MP AI Portrait ប្រើប្រាស់សេនស័រ OV64B ចំណែកកាមេរ៉ាទី 2 មានទំហំ 8MP ប្រើប្រាស់សេនស័រ Sony IMX355 Ultra-Wide Angle ខណៈកាមេរ៉ាទី 3 ជាលេន Macro មានទំហំ 2MP ។ សម្រាប់កាមេរ៉ាស៊ែលហ្វីវិញម្តង ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាទំហំ 32MP ប្រើប្រាស់សេនស័រ Sony IMX 615 ដែលធានាបាននូវរូបភាព ដែលស្រស់ស្អាតគ្រប់សន្លឹករាល់ពេលចុចថត។ អ្វីដែលកាន់តែពិសេសនោះគឺគាំទ្រការថតវីដេអូកម្រិត 4K ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយថែមទៀតផង 

Ablum Photos Logo Corner 08

Ablum Photos Logo Corner 34

Ablum Photos Logo Corner 36

លោកអ្នកអាចរកទិញ OPPO Reno11 F 5G Limited Edition តម្លៃ $339 ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 21 ខែមេសា ឆ្នាំ2024 មានការថែមជូន៖ កាតាបស្ពាយដ៏ស្រស់ស្អាត , បណ្ណប្តូរអេក្រង់ 6ខែ និង Bluetooth Speaker 1 គ្រឿង 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia