វៀតណាមប្រុងជើងការ! ព្យុះ Noru កំពុងធ្វើដំណើរទៅកណ្ដាលប្រទេសខ្លួន ក្នុងលឿន ១៨៣ គីឡូម៉ែត្រ/១ម៉ោង
ផែន ផាន់ណា
SEPTEMBER 27 2022
ស្ទីម - STEAM
188 views
1 min read

នៅថ្ងៃអង្គារនេះ ប្រទេសវៀតណាមកំ​ពុងប្រុងជើងការ ទប់ទល់ជាមួយនឹងគ្រោះធម្មជាតិ ខណៈព្យុះ Noru កំពុងរំកិលខ្លួនជិតដល់ភាគកណ្ដាលនៃប្រទេសនេះ។ ព្យុះ Noru បានចាប់ផ្ដើមបោកបក់ ជាមួយនឹងខ្យល់អតិបរមា ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត e.vnexpress ។

ប្រភពខាងលើក៏បានបញ្ជាក់ដែរថា ល្បឿនខ្យល់អតិបរមា នឹងរក្សាបានក្នុងលឿន ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមម៉ោង៧យប់នេះ (យប់ថ្ងៃអង្គារ) ខណៈពេលនេះព្យុះ Noru មានចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រពីទីក្រុង Da Nang និងជិតខេត្ត Quang Nam ១២០គីឡូម៉ែត្រ។

Storm Noru strengthens, to hit Vietnam with 183 kph winds

សម្រាប់ថ្ងៃស្អែក (ថ្ងៃពុធ) ព្យុះនេះនឹងរំកិលខ្លួនទៅទិសខាងត្បូង ឆ្ពោះទៅលើខេត្ត Quang Tri, Thua Thien Hue, Quang Nam , Quang Ngai, និង Da Nang ដោយមានខ្យល់បក់រហូតដល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ គូសបញ្ជាក់ថា ពេលនេះប្រទេសវៀតណាមកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់បញ្ហាផ្សេងៗ ដែលកើតមានឡើង បណ្ដាលមកពីព្យុះ Noru នេះ។

អត្ថបទដោយ៖ ផែន ផាន់ណា  

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia