កុំចេះតែហ៊ាន! វេជ្ជបណ្ឌិតព្រមានអ្នកប្រើប្រាស់កុំសាកល្បងសម្ដែងតាម <No poop July> នៅលើ TikTok ឱ្យសោះ
ផែន ផាន់ណា
JULY 31 2022
គន្លឹះល្អៗ
727 views
1 min read

'No poop July' គឺជាការសម្ដែងលេងសើចមួយដែលពួកគេព្យាយាមមិនបន្ទោបង់លាមកពេញមួយខែកក្កដា ហើយវីដេអូនេះកំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន NBC។

اكتشف أشهر فيديوهات no pool july | TikTok

វីដេអូបានបង្ហាញអ្នកសម្ដែងដែលភាគច្រើនជាបុរសបែកញើសខ្លាំង ខណៈពេលពួកគេកំពុងតស៊ូនឹងការចង់បន្ទោបង់ និងមានហ្វូងមនុស្សអបអរសាទរពួកគេ។ នៅក្នុងវីដេអូក៏មានបង្ហាញចំនួនថ្ងៃដែលអ្នកសម្ដែងមិនបានបន្ទោបង់ផងដែរ។

ទោះបីជាវីដេអូខ្លីមួយនេះគឺគ្រាន់តែជាការលេងសើច ប៉ុន្តែវេជ្ជបណ្ឌិតមួយចំនួនមកពីមន្ទីរពេទ្យធំៗនៅសហរដ្ឋអាមេរិកបានធ្វើការព្រមានដល់អ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនង TikTok កុំព្យាយាមសាកល្បងនឹងការលេងសើចនេះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់ពួកគេ។ វាអាចបណ្តាលឱ្យមានបញ្ហាដូចជា ជំងឺឬសដូងបាត ឬការពឹងផ្អែកបណ្តោះអាសន្នលើថ្នាំបញ្ចុះលាមក ដើម្បីធ្វើឱ្យចលនាពោះវៀនមានភាពធម្មតាឡើងវិញ។

Day 13 #fyp #nopoopjuly #july #funny #epic #meme #yeet #viral

គួរបញ្ជាក់ដែរថា មានអ្នកប្រើប្រាស់មួយចំនួនជាពិសេសអ្នកប្រើប្រាស់យុវវ័យត្រូវបានរងគ្រោះរហូតដល់ស្លាប់ដោយសារតែប៉ុនប៉ងធ្វើតម្រាប់តាមវីដេអូដែលមានក្នុងកម្មវិធី TikTok។ ជាឧទាហរណ៍ កាលពីចុងឆ្នាំកន្លងទៅ កុមារីម្នាក់ដែលមានអាយុ ១០ឆ្នាំត្រូវបានស្លាប់នៅក្នុងរដ្ឋ Pennsylvania បន្ទាប់ពីកុមារីនោះបានព្យាយាមធ្វើតម្រាប់ប៉ុនប៉ងប្រឈមមុខនឹងគ្រោះថ្នាក់ "blackout challenge" ដែលត្រូវបានចែកចាយនៅលើវេទិការបស់ TikTok៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia