ឡានអគ្គិសនី Nio នៅចិនពេញនិយមខ្លាំង! មកទល់ថ្ងៃនេះ បំបែកឯតទគ្គកម្ម ដូរថ្មច្រើនជាង ៣០លានដងហើយ
Pheakdey Prem
OCTOBER 17 2023
យានយន្ត
358 views
1 min read

គិតត្រឹមថ្ងៃទី ៩ ខែ តុលាឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយពីសំណាក់សារព័ត៌មានចិនបានឱ្យដឹងថា ក្រុមហ៊ុនឡានអគ្គិសនីចិន Nio បានបំបែកកំណត់ត្រារបស់ខ្លួនមានអ្នកផ្លាស់ប្ដូរថ្មដល់ ៣០លានដងរួចទៅហើយ ហើយបើគិតត្រឹមរយៈពេល ៦ ខែចុងក្រោយនេះ Nio មានការដូរថ្មច្រើនជាង ១០លានដង។

NIO Power | NIO

សម្រាប់អ្នកមិនទាន់ដឹង Nio ហៅអ្នកទិញឡានខ្លួនថា អ្នកប្រើប្រាស់ ដោយក្រុមហ៊ុននេះផ្ដល់នូវជម្រើសក្នុងការប្រើប្រាស់ឡានអគ្គិសនីពីរជម្រើសសម្រាប់សាកថ្ម ដោយគេអាចសាកតាមដំណើរ ឬក៏ផ្លាស់ប្ដូរថ្មតែម្ដងក៏បាន ខណៈការប្ដូរថ្ម ឬ Swap Battery នេះចំនាយពេលត្រឹមតែ ៣នាទីតែប៉ុណ្ណោះ។

File:NIO Power Battery Swap.jpg - Wikipedia

កន្លងទៅកាលពីឆ្នាំ ២០១៥ Elon Musk ធ្លាប់លើកឡើងថាអ្នកប្រើប្រាស់ Tesla មិនសូវជាចាប់អារម្មណ៍ទៅលើការផ្លាស់ប្ដូរថ្មនោះឡើយ ហើយតាំងពីពេលនោះមកគេមិនឃើញ Tesla មានការប្រកាសឬចាប់អារម្មណ៍លើបច្ចេកវិទ្យាប្ដូរថ្មនេះដែរ ខណៈបច្ចុប្បន្ន នៅចិនការដូរថ្មឡាននេះពេញនិយមដោយហេតុថា ចំណេញពេល។

សម្រាប់អ្នកមិនទាន់ដឹងថាស្ថានីយ៍ផ្លាស់ប្ដូរថ្មយ៉ាងណាសូមទស្សនាវីដេអូពីខាងក្រុមហ៊ុន Nio: 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth