អរគុណណាស់! ឆ្នាំ ២០២៣ ចិនគ្រោងបោះទុនវិនិយោគ ៣០០លាន$នៅស្រុកខ្មែរ ដើម្បីផលិតកង់ឡាន
ផែន ផាន់ណា
AUGUST 1 2022
យានយន្ត
452 views
2 mins read

ក្រុមហ៊ុនចិនគ្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ ដើម្បីផលិតកង់កៅស៊ូរថយន្តនៅកម្ពុជា ក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈក្រុមហ៊ុនចិននេះសម្លឹងឃើញថារដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍនៃនៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។

បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសមជាមួយលោកឈិន ចៀនកាង និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សីន (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) និងពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ កាលពីថ្មីៗនេះ។

Rgt

ក្នុងជំនួបនេះដែរលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល លើកឡើងថា “ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារ។

លោកបានបន្តថា ក្រុមហ៊ុនសម្លឹងមើលឃើញ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម និងគម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។

ជាការឆ្លើយតបទៅនឹងសំណួរនេះ ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រំពឹងថា ការ បង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផល ប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិត កម្មបន្ថែមរបស់ក្រុមហ៊ុន។

ឯកឧត្តមបណ្ឌិតអ៊ិត សំហេង បានបញ្ជាក់បន្ថែមថា ជាមួយនឹងកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយ ស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការ ពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះ បណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុន៕

រូបភាពគំរូ៖

Major Tire Manufacturer selects

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia