ស្វាគមន៍! កម្ពុជានឹងមានរោងចក្រផលិតបន្ទះសូឡា បោះទន់វិនិយោគ ៨៤.៥លាន$ បង្កើតការងារប្រមាណ១ពាន់នាក់
ផែន ផាន់ណា
JULY 20 2022
អេឡិចត្រូនិក
623 views
1 min read

កម្ពុជាទទួលបានគម្រោងថ្មីមួយទៀត គឺរោងចក្រផលិតបន្ទះសូឡា ដែលនឹងត្រូវសាងសង់នៅលើលើទឹកដីខេត្តក្រចេះ ប៉ែកឦសាននៃប្រទេសកម្ពុជា។ ក្រុមហ៊ុន L-Q New Energy CO., LTD បានបោះទុនបង្កើតរោងចក្រផលិតបន្ទះសូឡា ក្នុងទំហំទឹកប្រាក់៨៤,៥ លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារដល់មនុស្សប្រមាណ ១ពាន់នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយពីទំព័រផេកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

May be an image of nature and text

ជាមួយគ្នានេះក៏មានក្រុមហ៊ុនធំៗ៣ទៀត ដែលបានស្នើសុំវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដូចជា Eastcam Casting Co., Ltd ដែលគ្រោងនឹងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។

ក្រុមហ៊ុន MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

និងក្រុមហ៊ុន “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់ផងដែរ។

May be an image of living room

No photo description available.

May be an image of text

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia