កំពុងបើកបរ តែត្រូវប្រើទូរស័ព្ទបន្ទាន់! ក្រសួងប្រាប់ជម្រើសពីរ គួរធ្វើពេលកំពុងបើកបរយានយន្ត
Pheakdey Prem
MAY 20 2023
យានយន្ត
1.6 K views
1 min read

នៅតាមដងផ្លូវ យើង​សង្កេត​ឃើញថាមាន​ភាព​រវល់​ខ្លាំងមែន​ទែន​​​​​​​ សូម្បី​តែ​នៅពេល​បើកប​រ​​​ក៏​​​និយាយ​​​​ទូរស័ព្ទដែរ​ ចំណែក​​អ្នក​ខ្លះ​ទៀត​ ​ពេល​ឈប់​ស្តុប​​ម្តង​ៗនាំគ្នា​លើក​ទូរស័ព្ទ​មក​ចុង​​​​សឹងតែគ្រប់​គ្នា ទាំងអ្នក​ជិះ​ម៉ូតូ និង​​អ្នក​បើកបរ​​ឡាន​​ផងដែរ​ ​ករណី​ទាំងនេះ​​​ជាហេតុ​​បង្កឲ្យ​មាន​គ្រោះថ្នាក់​​ ជាយថាហេតុ​ ដោយ​មិន​នឹក​ស្មាន​​មិន​ដល់​ ​ហើយ​ក៏អាច​បង្ករគ្រោះ​ថ្នាក់​​ទាំងខ្លួន​ឯង​ និង​មនុស្សជុំ​វិញ​​​​​​ ​​​​​ព្រម​​​​ទាំង​​​ប្រឈម​​មុខ​ជាមួយ​នឹង​​ផ្លូវ​ច្បាប់​​​​ផងដែរ​​។

​​យោងតាម​​​​​​​​ការចុះ​ផ្សាយ​ពីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ បាន​ឲ្យដឹងថា​ ​​​នៅ​ក្នុង​​ច្បាប់​​ចរាចរណ៍​​ផ្លូវ​គោក មាត្រា៨ថ្មី ចំណុច​ទី៦ ​​"ហាមអ្នកបើកបរប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង" ។ ​​

ដើម្បី​​​ជៀស​​​វាង​​ការ​​ផាក​​ពិន័យ​ និង​​​​​​​ដើម្បី​សុខសុវ​ត្ថិភាព​​​នៅលើ​ដងផ្លូវ​ ​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​ធ្វើ​វិធី​ខាង​ក្រោម៖

​-​ក្នុងករណីអ្នកបើកបរដែលត្រូវការប្រើទូរស័ព្ទបន្ទាន់ត្រូវឈប់អែបខាងផ្លូវ នៅកន្លែងមានសុវត្ថិភាពដើម្បីប្រើទូរស័ព្ទ ។

-​ប្រើ​​ឧបរកណ៍​​ជំនួ​យ​​​​​​​សម្លេង​​​​​​​​ភ្ជាប់​ទំនាក់​ទំនង​ (កាស​​​​)

​​សូមចូល​រួម​​គោរព​ច្បាប់​ចរាចរណ៍​​ទាំងអស់​គ្នា​ ដើម្បី​​​​​ខ្លួន​ឯង​ ​​គ្រួសារ​​ និង​មនុស្ស​ជុំវិញ​ខ្លួន​ “​​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​​”៕

348429922 9408159412559070 3136171949385059212 N

ប្រភព៖ ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន

អត្ថបទ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia