ក្ដៅៗ! ក្រសួងសាធារណការ ប្រកាសមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រោះសីហនុ
ផែន ផាន់ណា
JULY 12 2022
យានយន្ត
274 views
1 min read

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រោះគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន (CRBC) បាននិងកំពុងសាងសង់មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍នៅឡើយទេ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន២៨ភាគរយ ហើយការសាងសង់ដំណើរការធម្មតា  [Alynana Media Cambodia ], 2020-12-03

បច្ចុប្បន្នការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងងដឹកជញ្ជូន ចាប់ពីពេលជូនដំណឹងនេះតទៅ។

May be an image of road and text

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia