ឱកាសមាស! ក្រសួងបើកឱ្យសិស្សវិទ្យាល័យប្រកួតគ្នាផ្នែកឌីជីថល ខណ:អ្នកឈ្នះបានអាហារូបករណ៍៤ឆ្នាំពេញនៅ AUPP
ផែន ផាន់ណា
•
JUNE 6 2023
•
គន្លឹះល្អៗ
•
1.5 K views
•
1 min read
•

តោះ! ប្អូនៗកំពុងសិក្សាថ្នាក់វិទ្យាល័យបានដាក់ពាក្យចូលរួមកម្មវិធីបញ្ញវន្តឌីជីថលហើយឬនៅ ?

ដាក់ពាក្យឥឡូវនេះតាមរយៈតំណភ្ជាប់ https://forms.gle/37Hd5nrSAQU4bFCp6

បញ្ញវន្តឌីជីថលជាកម្មវិធីអប់រំកំសាន្តថ្មីផលិតដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ទៅលើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល។

ប្អូនៗជ័យលាភីលេខ១ ទទួលបានទឹកប្រាក់១៥លានរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។ ដោយឡែកជ័យលាភីលេខ៤ ដល់លេខ២០នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងប្រាក់ឧបត្ថម្ភផងដែរ។

កម្មវិធីនឹងរៀបចំដោយផ្ទាល់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល​ ខេត្តតាកែវ​ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
351799085 810246887136606 1432546842307802157 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia