ក្រសួងបញ្ជាក់ច្បាស់ៗ បើបាត់កាតគ្រីអាចធ្វើថ្មីវិញបាន! តោះមកដឹងឯកសារ និងកម្រៃសេវាដើម្បីធ្វើ
Pheakdey Prem
JUNE 21 2023
គន្លឹះល្អៗ
1.5 K views
1 min read

​​​​​​​​​​​​​​​​​ចំពោះ​​​​បណ្ណសម្គាល់​រថយន្ត​ ឬ​កាត​គ្រី​​រថយន្ត​​​ មានបងប្អូន​ជាច្រើន​​​មាន​​ចម្ងល់​ទាក់​ទង​នឹង​​ ការ​បាត់​​​​​បណ្ណនេះ​អាច​​ធ្វើ​​​​ថ្មី​បាន​ដែរ​ឬ​ទេ​? ​បើ​តាម​​ចម្លើ​​​យ​ពី​ខាង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ​​បាន​ឆ្លើយ​​ថា​នោះ​ គឺ​អាច​​ស្នើសុំថ្មី​ឡើងវិញ​បាន​ ឬ​ហៅ​ថា ទុតិយតា ។

​​​​​​ដូច្នេះ​​សម្រាប់​​ឯកសារ​​ក្នុង​ការ​ស្នើ​សុំ​​​​បណ្ណ​សម្គាល់​​រថយន្ត​​ថ្មី​ឡើង​​វិញ​​​ គឺ​តម្រូវ​ឲ្យ​​​មាន​នូវ​ឯកសារ​ចំនួន​ ​៣​ រួម​មាន​

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

- ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ  (មានបិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)

- ពាក្យបណ្តឹងមានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល

- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

​ដោយ​ឡែក​​​ ​ចំពោះ​កម្រៃ​សេវា​​នៃ​ការ​ធ្វើ​​​កាតគ្រី​រថយន្ត​ថ្មី​ ត្រូវ​បាន​បែង​ចែក​ជា​ ២​ប្រភេទ​ រួម​មាន​៖

​- បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ៣៦០០០ រៀល

- បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០០០០ រៀល

​​​​​អត្ថបទ​៖ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia