បើយោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្ល តាមប្រព័ន្ធអនឡាញដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ សូម ជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ (រៀងរាល់ថ្ងៃអង្គារ និង ថៃ្ងព្រហស្បតិ៍)។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះ ឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ឋជំនាញខាងលើតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org
ឬតាមរយៈស្ពនQR Code ខាងក្រោម៖
ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម៖ ០១៥ ៥១១ ១១៦/ ០៧៨ ៨៩៩ ៩១៩ រៀងរាល់ម៉ោងធ្វើការ។