ភ្នំពេញ៖ ក្រុមហ៊ុន ធីអេច គ្រុប (TH Group) ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក PEUGEOT បានរៀបចំ «កម្មពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កម្មវិធីនេះបានប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបម៉ាក PEUGEOT ដែលជាផលិតផលរបស់ប្រទេសបារាំង មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដោយមូលហេតុនេះហើយបានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្តពង្រីកអគារតាំងបង្ហាញលក់រថយន្តថ្មីមួយកន្លែងទៀត ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដើម្បីបំពេញបាននូវតម្រូវការលើសពីការរំពឹងទុករបស់អតិថិជន។ អគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដែលមានអាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យកាល់ម៉ែត)។
គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដែលមានការចូលរួមដោយផ្ទាល់
- តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គឺ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ
- ឯកឧត្តម JARCQUES PELLET ឯកអគ្គរាជទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
- លោក SUNIL KUMAR MITTAL អនុប្រធានផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន STELLANTIS
- លោក ណម តុង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ធីអេច គ្រុប (TH Group)ព្រមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធីអេច គ្រុប (TH Group)។
ពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត លោក ណម តុង ស្ថាបនិក ក្រុមហ៊ុន ធីអេច គ្រុប (TH Group) បានមានប្រសាសន៍ថា៖ «នេះជាមោទនភាពថ្មីមួយទៀតហើយសម្រាប់ ក្រុមហ៊ុន ធីអេចអេច អ៊ីមផត អិចផត (THH IMPORT EXPORT Co., LTD) របស់យើងដែលបានបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញលក់រថយន្ត PEUGEOT មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ»។
លោក ណម តុងក៏បានបន្តទៀតថា៖ «សម្រាប់អតិថិជនដែលធ្វើការទិញរថយន្តទំនើបម៉ាក PEUGEOT គ្រប់ម៉ូដែលនឹងទទួលបាននូវកញ្ចប់អត្ថប្រយោជន៍បន្ថែមដ៏ធំរបស់ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 5+5 ដែលមានទឹកប្រាក់ស្មើនឹង $4,000 ភ្លាមៗ។
- 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 ដំបូងសំដៅលើការធានារយះពេល 5ឆ្នាំ ពីរោងចក្រ ឬ 100,000គីឡូ
- 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 បន្ទាប់សំដៅលើការថែទាំរយះពេល 5ឆ្នាំ ឥតគិតថ្លៃលើការប្តូរប្រេង និងថ្លៃពលកម្មជាង
ការផ្តល់ជូនទាំងនេះដើម្បីឆ្លើយតបទៅនឹងអតិថិជន PEUGEOT ទាំងអស់ដោយមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ត PEUGEOT»។
សម្រាប់អតិថិជនទាំងអស់ អាចអញ្ជើញមកពិនិត្យ សាកសួរព័ត៌មានលំអិត និងអាចមកបើកបរសាកល្បងរថយន្ត PEUGEOT គ្រប់ម៉ូដែលបានដោយសេរី ជាមួយនឹងទីប្រឹក្សាផ្នែកលក់របស់យើង ដែលមានបទពិសោធន៏ រង់ចាំស្វាគមន៍ ទទួលបំរើយ៉ាង រួសរាយ រាក់ទាក់ យកចិត្តទុកដាក់ក្នុងអាគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដ៏ធំទូលំទូលាយ និងមានផាសុខភាព។
សម្រាប់ព័ត៌មានលំអិតបន្ថែម៖
☎️ 095 99 96 29 | 076 73 843 68
⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh
🎯ទីតាំងក្រុមហ៊ុន: bit.ly/3Vvy5Jl
💬 ឆាតសួរព័ត៌មាន: t.me/PeugeotSupport
𝑷𝑬𝑼𝑮𝑬𝑶𝑻 “𝑻𝒉𝒆 𝑳𝒊𝒐𝒏𝒔 𝑶𝒇 𝑶𝒖𝒓 𝑻𝒊𝒎𝒆”
#GrandOpening #PeugeotCambodia #Showroom
#PeugeotCambodia