នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នេះ បើយោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា មានរោងចក្របច្ចេកវិទ្យាចំនួន២ ដែលកំពុងត្រៀមខ្លួនមកបើកនៅកម្ពុជាគឺ GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” ដែល គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
ដោយឡែកក្រុមហ៊ុនមួយទៀតគឺ EBELNO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង។
អត្ថបទដោយ៖ ផែន ផាន់ណា