មិនងាយរកបានទេ! វិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ប្រកាសផ្ដល់អាហារូបករណ៍១០០% លើ៨ជំនាញធំៗ ផ្ដល់ទាំងកន្លែងស្នាក់នៅ Free
ផែន ផាន់ណា
OCTOBER 29 2023
អេឡិចត្រូនិក
8.2 K views
1 min read

នេះគឺជាដំណឹងល្អសម្រាប់សិស្សានុសិស្ស ដែលចង់រៀនបន្ត តែគ្មានលទ្ធភាព ពេលនេះវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន បានប្រកាសផ្ដល់អាហារូបករណ៍១០០% ដល់សិស្សថ្នាក់បរិញ្ញាបត្ររង លើជំនាញបច្ចេកទេសសំខាន់ៗចំនួន៨គឺ៖ អគ្គសនី បសុព្យាបាល វិទ្យាសាស្ត្រកុំព្យូទ័រ សំណង់ស៊ីវិល បរិក្ខាត្រជាក់ យន្តសាស្ត្រអង់គ្លេស អក្សរសាស្ត្រអង់គ្លេស និងគ្រប់គ្រងពាណិជ្ជកម្ម។

395629826 1764144510724424 7291497755981418792 N

បើតាមការបញ្ជាក់នៅលើ Poster ផ្សព្វផ្សាយអំពីការផ្ដល់អាហារូបករណ៍ខាងលើ បានបញ្ជាក់ថា សម្រាប់មុខវិជ្ជាខាងលើ គឺសិក្សាឥតបង់ថ្លៃ ព្រមទាំងផ្ដល់កន្លែងស្នាក់នៅឥតគិតថ្លៃផងដែរ។ ដោយឡែកសម្រាប់បងប្អូនដែលចង់ចុះឈ្មោះស្នើសុំអាហារូបករណ៍ អាចស្កេនតេឡេក្រាម ដែលមាននៅក្នុង Poster ខាងក្រោមនេះបាន។ ជូនពរទទួលបានអាហារូបករណ៍១០០% ណា...

395632526 302501182717854 978353190939099302 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia