កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបញ្ចេញរូបភាពជាច្រើនសន្លឹក អំពីការដំឡើងឧបករណ៍ទូរគមនាគមន៍បញ្ជូនទិន្នន័យតាមរយះអង់តែន Flower Antenna ជាមួយនឹង វិទ្យុទាក់ទងធម្មតា VHF (Motorola D2200) ដោយក្នុងនោះ វាមានសមត្ថភាពអាចផ្សាយសំឡេងចេញបានជាង១២គីឡូម៉ែត្រ។
បើតាមការបញ្ជាក់នៅលើផេក Faculty of Electronics NPIC បានឱ្យដឹងថា “សកម្មភាពនិស្សិតទូរគមនាគមន៍អនុវត្តផ្ទាល់លើការបញ្ជូនទិន្នន័យតាមរយះអង់តែន Flower Antenna ជាមួយនឹង វិទ្យុទាក់ទងធម្មតា VHF (Motorola D2200) ដោយបានរយះចំងាយ 12.5 គីឡូម៉ែត្យ។ ធ្វើតេស្តពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទៅផ្សារដើមគ។”