កុំស៊ូទ្រាំអត់ការងារធ្វើ ចាំចាយលុយអ្នកផ្ទះ! ស្អែកនេះនៅក្រសួងការងារមានការងារជាង២០០កន្លែង សុទ្ធក្រុមហ៊ុនល្អ រង់ចាំបងប្អូនយក CV ទៅដាក់
ផែន ផាន់ណា
SEPTEMBER 6 2023
គន្លឹះល្អៗ
4.9 K views
2 mins read

បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន ៤ នឹងផ្តល់ឱកាសការងារចំនួន ២០៧ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Photo 2023 09 06 10 03 21

ចំពោះសិស្ស / និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយ តំណាងក្រុមហ៊ុនទាំង ៤ បាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង ៤ នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ,ក្រុមហ៊ុន Urban Hub (Cambodia) CO.,LTD, ,ក្រុមហ៊ុន អរប៊ីតគ្លូរី អ៊ិនវេសមេន ខមផេនី ,ក្រុមហ៊ុន FWD LIFE INSURANCE (CAMBODIA) PLC.។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

Photo 2023 09 06 10 03 10 419x628

Photo 2023 09 06 10 03 24

Photo 2023 09 06 10 03 27

Photo 2023 09 06 10 03 31

Photo 2023 09 06 10 03 41

Photo 2023 09 06 10 03 47

 

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia