មិនចង់សុំលុយអ្នកផ្ទះចាយ ត្រូវរកការងារធ្វើ! ស្អែកនេះនៅក្រសួងការងារ មានការងារជិត៨០០កន្លែង កំពុងរងចាំយុវជនយក CV ទៅដាក់
ផែន ផាន់ណា
AUGUST 23 2023
គន្លឹះល្អៗ
5.5 K views
2 mins read

ថ្មីៗនេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សជាតិកម្ពុជា បានឱ្យដឹងពី ឱកាសការងារសរុបចំនួន ៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារនាថ្ងៃស្អែកនេះ ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងា រនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Photo 2023 08 23 09 42 11

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់វិទ្យាស្ថាន IFL។

Photo 2023 08 23 09 42 23

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង១0នោះរួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi ។

Photo 2023 08 23 09 42 30

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

Photo 2023 08 23 09 42 33

Photo 2023 08 23 09 42 37

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia