ត្រៀម CV ឲ្យល្អ! ថ្ងៃស្អែក ក្រុមហ៊ុនធំៗ៧នេះ នឹងរើស.បុ.គ្គលិ.ក ៤៥៤កន្លែង ដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាមតែម្ដង
Navasiri Morm
JUNE 26 2024
គន្លឹះល្អៗ
336 views
1 min read

នេះជាឪកាសដ៏ល្អបំផុតមួយ សម្រាប់ប្អូនៗសិស្សនិស្សិតក៏ដូចជា អ្នកដែលកំពុងតែស្វែងរកការងារធ្វើនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមានការជ្រើសរើសបុគ្គលិកប្រមាណ ៤៥៤កន្លែង។ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការណ៍ទីភ្នាក់ងារជាតិមុខរបរ និងការងារ។

ប្រភពដដែលបានឲ្យដឹងទៀតថា សម្រាប់ឪកាសការងារ៤៥៤កន្លែងនេះ គឺត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុនធំៗចំនួន ៧ដូចខាងក្រោម៖

  1. ក្រុមហ៊ុន SME Bank
  2. ក្រុមហ៊ុន FORWARD
  3. ក្រុមហ៊ុន CHOKCHEY Finance
  4. លីហួរ វេរលុយ
  5. អេ អឹម ខេ (AMK)
  6. Naga World
  7. ជីប ម៉ង បេក (Chip Mong Bank)
  8. គួរជម្រាបផងដែរថា សម្រាប់ប្អូនៗ សិស្សនិស្សិតដែលកំពុងតែស្វែងរកការងារធ្វើ ឬផ្លាស់ប្ដូរការងារ អាចធ្វើការត្រៀមប្រវត្តិរូប ក៏ដូចជា CV របស់ខ្លួនឲ្យបានរួចរាល់។ ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786655 ឬ 077 232 378៕

    ក្រុមហ៊ុនធំៗ ៧ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជាង ៤០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត...

    Posted by National Employment Agency on Monday, June 24, 2024
    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia