ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងារនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ ដោយនាំយកឱកាសការងារចំនួន ២៥៩កន្លែង ពីធនាគារធំៗចំនួន ២ និងវិទ្យាស្ថាន ចំនួន ១ ចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង។
បងប្អូន យុវជន សិស្ស/និស្សិត សូមរៀបចំ CV ដើម្បីទទួលយកឱកាសការងារល្អៗពីធនាគារទាំង ៣! ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ 016 786655 (មាន Telegram)។