NASA ព្រមាន Elon ថាផ្កាយរណប SpaceX អាចនឹងប្រហារជីវិតអ្នកអវកាស ប្រសិនបើបង្ហោះមែន
ផែន ផាន់ណា
FEBRUARY 23 2022
យានយន្ត
868 views
1 min read

បន្ទាប់ពីមានការសុំអនុញ្ញាតបង្ហោះផ្កាយរណប Starlink ជំនាន់ទី 2 ទៅកាន់គន្លងតារាវិថីចំនួន ៣ពាន់គ្រឿង បន្ថែមទៀតពីសំណាក់ក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងដោយកំពូលមហាសេដ្ឋី Elon Musk ពេលនេះបានធ្វើឱ្យអង្គការ NASA ព្រួយចិត្ត រហូតដល់បញ្ចេញលិខិតមួយថា ប្រសិនបើក្រុមហ៊ុន SpaceX បង្ហោះបែបនេះមែននោះ វានឹងបណ្ដាលឱ្យជីវិតអ្នកអវកាស្លាប់ជាមិនខាន។

Elon Musk: "İnsanları Ay'a Götürmek İçin 2024'den Önce Hazır Olacağız" - M5  Dergi

បើយោងតាមការបង្ហោះរបស់អ្នករាយការណ៍អវកាសគឺលោក Michael Sheetz លើ Twitter ថា គ្រោះថ្នាក់ដែលបង្កឡើងដោយគ្មានការគ្រងទុក ដោយសារការបាញ់បង្ហោះផ្កាយរណបចំនួន៣ពាន់គ្រឿងនេះ អាចបណ្ដាលជាហានិភ័យ ឬអាចប៉ះទង្គិចគ្នាជាមួយនឹងបេសកកម្មរបស់នាវិក ឬអ្នកអវាកាសបាន។

Starlink' global plan risks local internet network - Khmer Times

ចំពោះបញ្ហានេះអង្គការ NASA កំពុងមានការព្រួយបារម្ភជាខ្លាំង ព្រោះការបាញ់បង្ហោះផ្កាយរណបនេះ មានផលប៉ះពាល់ ដែលអាចកើតមានឡើងចំពោះបេសកកម្មវិទ្យាសាស្ត្រ និងយានអវកាសរបស់ក្រុមហ៊ុន NASA ជាដើម។ ជាមួយគ្នានេះដែរ អង្គការ NASA ក៏កំពុងដាក់ការសង្ស័យទៅលើក្រុមហ៊ុន SpaceX ដែលអះអាងថាផ្ដាយរណបរបស់ខ្លួន អាចធ្វើបម្លាស់ទីចេញពីគន្លងរបស់យានអវកាស ក្នុងករណីមានយានឆ្លងកាត់។

Not Just For Internet, Starlink Satellites Can Be Used As GPS

គូសបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុន SpaceX បង្ហោះចូលផ្កាយរណបរបស់ខ្លួនទាំង ៣ពាន់គ្រឿងចូលក្នុងគន្លងតារាវិថី ហើយក្នុងករណីមានយានអាវកាសឆ្លងកាត់នោះ ពិតណាស់វានឹងប៉ះទង្គិចឬបុកគ្នា ដោយជៀសមិនផុតឡើយ។ យ៉ាងណាមិញពេលនេះ ក្រុមហ៊ុន SpaceX នៅមិនទាន់បង្ហោះនៅឡើយទេ ប៉ុន្តែអ្វីយើងមានតែចាំមើលទាំងអស់ ថារឿងនេះវានឹងទៅជាយ៉ាងណា នេះបើយោងតាមការចុះផ្សាយរបស់ futurism។

Why the constellation of Starlink satellites threatens the ozone layer

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia