ក្ដៅៗ! NASA កំពុងតាមដានអាចម៍ផ្កាយថ្មីមួយទៀត ដែលវាអាចបុកផែនដីនៅឆ្នាំ២០៤៦
ផាន់ណា - Phanna
MARCH 10 2023
វិទ្យាសាស្ត្រ
182 views
1 min read

NASA កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយរកឃើញអាចម៍ផ្កាយមួយដុំ មានទំហំប៉ុនអាងហែងទឹក ដែលវាមានឱកាសតិចតួច ក្នុងការបុកផែនដី រយ:ពេល២៣ឆ្នាំក្រោយ  ហើយក៏ត្រូវបាន NASA បញ្ជាក់ទៀតថា វាអាចនឹងប៉ះផែនដីចំថ្ងៃទិវានៃក្ដីស្រឡាញ់ ក្នុងឆ្នាំ២០២៦ ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត CNN។

ប្រភពដដែលបានបញ្ជាក់ថា អាចម៍ផ្កាយនេះមានឱកាស ១ ក្នុងចំណោម ៦២៥ ដើម្បីវាយលុកភពផែនដី ដោយផ្អែកលើការព្យាករណ៍ទិន្នន័យពី ទីភ្នាក់ងារអវកាសអឺរ៉ុប បើទោះបីជា NASA បានគណនាចំនួនសេសជិត ១ ក្នុងចំណោម ៥៦០ ក៏ដោយ។

គូសបញ្ជាក់ថាអាចម៍ផ្កាយនេះមានឈ្មោះថា  2023 DW ហើយវាជាវត្ថុ តែមួយគត់នៅក្នុងបញ្ជី ហានិភ័យ របស់ NASA ដែលជាប់ចំណាត់ថ្នាក់ ១ ក្នុងចំណោម ១០ នៅលើខ្នាត Torino Impact Hazard Scale ដែលជាឧបករណ៍វាស់ស្ទង់ សម្រាប់ចាត់ថ្នាក់ហានិភ័យ បានព្យាករណ៍ វត្ថុដែលអាចបុកជាមួយភពផែនដីរបស់យើង។

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth