ឡូវណាស់! Move by LM Car ទើបតែបន្ថែមសេវាកម្ម និងអត្ថប្រយោជន៍ដល់អ្នកជិះ៣បន្ថែមទៀត
ផាន់ណា - Phanna
OCTOBER 10 2023
យានយន្ត
95 views
2 mins read

Move by LM Car ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម ហៅ ឬកក់ឡានតាក់ស៊ីទំនើបជិះ ឥឡូវក្រុមហ៊ុននេះបានបន្ថែមសេវាកម្ម និងអត្ថប្រយោជន៍សម្រាប់អតិថិជនរបស់ខ្លួន ជាមួយនឹងមុខងារហៅ TukTuk ឬកង់បី និងអត្ថប្រយោជន៍ចំពោះអតិថិជនថ្មី ដែលចាប់ផ្ដើមប្រើសេវាកម្មរបស់ Move  នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% ចំនួន១០សន្លឹក បូករួមទាំងសកម្មភាពផ្សេងៗប្រចាំសប្ដាហ៍ រហូតដល់បំណាច់ឆ្នាំ២០២៣ នេះ។

Move by LM Car គឺជាឈ្មោះថ្មី ជំនួសឱ្យ LM Car ដែលយើងធ្លាប់បានឃើញពីមុនមក។ សម្រាប់លោកអ្នកដែលនិយមជិះកង់បី ពេលនេះ Move by LM Car បានបន្ថែមនូវសេវកម្មថ្មី អាចប្រើ App Move ដើម្បីចូលហៅកង់បីឱ្យទៅយកបាន ដល់មុខផ្ទះ។ សេវាកម្មថ្មីនេះ ត្រូវបានបង្កើតឡើង ឱ្យស្របទៅនឹងតម្រូវការរបស់ប្រជាជនខ្មែរ ដែលនិយមហៅកង់បីជិះទៅធ្វើការ រកស៊ី ទាំងនៅទីជិត ឬទីឆ្ងាយ។

មិនមានភាពស្មុកស្មាញទេ សម្រាប់លោកអ្នកដែលចង់ហៅកង់បីជិះ គឺគ្រាន់តែចូលទៅកាន់ App Move រួចជ្រើសរើសទីតាំងគោលដៅ ដែលត្រូវទៅ នោះ Move នឹងផ្ដល់ជម្រើសដល់យើងចំនួន៤គឺ ប្រភេទឡាន Classic, កង់បី, Economy, និងឡានលំដាប់ Premium។ ប្រសិនបើបងប្អូនចង់ហៅកង់បីជិះ គឺគ្រាន់តែចុចលើរូបកង់បី រួចធ្វើការបង់ប្រាក់ តាមចំនួនដែលបានបង្ហាញជូន នោះពូកង់បី នឹងជិះរកបងប្អូនដល់កន្លែងតែម្ដង។

អមជាមួយគ្នានេះដែរ សម្រាប់បងប្អូនដែលជាអតិថិជនថ្មី ដែលទើបចាប់ផ្ដើមប្រើប្រាស់សេវកម្មរបស់ Move By LM Car ក៏នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃរហូតដល់ ៥០% ចំនួន១០សន្លឹក រាល់ពេលជិះ ឬធ្វើដំណើរទៅណាផ្សេងៗ។  បន្ថែមពីលើនេះ អតិថិជនរបស់ Move ទាំងអស់ នឹងបន្តទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនទៀត រហូតដល់ដាច់ឆ្នាំ២០២៣។ តោះ ហៅកង់បីជិះជាមួយ Move By LM Car បើមកទាន់មាន App ទេ អាចទាញយកឥឡូវនេះបាន៖

App Store | Download 

Play Store | Download

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth