យើងធ្លាប់តែឃើញគេបង្ហាញរូបភាពផលិតផលស្អាតៗ មើលទៅគួរឲ្យចង់ប្រើ ប៉ុន្តែអ្វីដែលអ្នកធ្លាប់ឃើញ ភាគច្រើនគឺជារូបភាពដែលគេឌីហ្សាញនៅលើកម្មវិធី Photoshop ដោយគ្រាន់តែជំនួសរូបភាពចូលតែបន្តិចប៉ុណ្ណោះ ពោលគឺមានរូបភាពស្រាប់ៗ នឿយតែយើងចាប់ដាក់ៗ។ សម្រាប់របៀបដាក់ MockUp នៅក្នុង Photoshop នឹងដាក់លីងជូននៅខាងក្រោមអត្ថបទ។
នេះគឺជាកន្លែងទាញយករូបភាពប្រភេទ Mock Up ជា File Photoshop ដែលអនុញ្ញាតឲ្យយើងអាចទាញយករូបភាពផលិតផល តួយ៉ាងប្រភេទសំបកដបគ្រឿងសំអាង ភេសជ្ជៈ និងកញ្ចប់នំផ្សេងៗ។ លោកអ្នកគ្រាន់តែធ្វើការឌីហ្សាញសំបកផលិតផលណាមួយ រួចយកមកជំនួសចូលក្នុង File Photoshop ប្រភេទ Mock Up គឺជាការស្រេច និងអាចយកទៅបង្ហោះនៅលើបណ្ដាញសង្គម ដើម្បីលក់កាន់តែដាច់ថែមទៀតផង។ គូសបញ្ជាក់ថា នៅលើវេបសាយនេះគឺមានទាំង Free និងគិតលុយ។
២. freepik.com
នៅលើវេបសាយនេះលោកអ្នកអាចទាញយករូបភាពប្រភេទ Mock Up បានជាច្រើនទម្រង់ ទាំងសំបកផលិតផល និង Mock Up ទូរស័ព្ទជាដើម។ សម្រាប់របៀបដាក់គឺងាយៗទេ ពោលគឺលោកអ្នកត្រូវមានរូបភាពសម្រាប់ធ្វើសំបកផលិតសិន រួចចាំយកវាមកជំនួសរូបផលិតផលដែលបានទាញយកពីវេបសាយខាងលើ។ គូសបញ្ជាក់ថា សម្រាប់ Mock Up ក្នុងវេបសាយនេះគឺមានទាំង Free និង ឥតគិតថ្លៃ។
របៀបដាក់ Mock Up នៅក្នុង Photoshop👉 (Video Form YouTube)
អត្ថបទដោយ៖ ផែន ផាន់ណា