ក្ដៅៗ!!! ក្រសួងផែនការប្រកាសរើសបុគ្គលិកកិច្ចសន្យា ក្នុងនោះក៏មានរើសអ្នកអាយធីដែរ
ផែន ផាន់ណា
AUGUST 18 2023
គន្លឹះល្អៗ
1.1 K views
1 min read

នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៣នេះ ក្រសួងផែនការ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបំពេញការងារលើផ្នែកចំនួន៤ខាងក្រោមនេះ៖

 ទី១៖ អ្នករៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចំនួន០២រូប​ទី២៖ សេដ្ឋវិទូចំនួន ០៧រូប

 ទី៣៖ អ្នកស្ថិតិចំនួន០៤រូប

ទី៤៖ អ្នកព័ត៌មានវិទ្យាចំនួន ០២រូប

ចំពោះបុគ្គលិកដែលជាប់កិច្ចសន្យាទាំង១៥រូប ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ្ននិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ច្បាស់លាស់លើចំណេះដឹងភាសាអង់គ្លេស អាចនិយាយ បកប្រែឯកសារ បកប្រែផ្ទាល់មាត់ និងសរសេររបាយការណ៍ ឬលិខិតផ្សេងៗបានជាផ្លូវការ។

ដូច្នេះសម្រាប់បេក្ខជន-បេក្ខនារីដែលទទួលបានការជ្រើសរើសបឋម នឹងត្រូវចូលរួមការប្រឡងសរសេរ​ និងការសម្ភាសន៍ចុងក្រោយ។ ដូច្នេះសម្រាប់ព័ត៌មានលម្អិតសូមផ្ញើប្រវត្តិរូបសង្ខេប ព្រមទាំងឯកសារពាក់ព័ន្ធទៅកាន់ក្រសួងផែនការ អគារE ជាន់ទី១ ដែលមានអាសយដ្ឋានផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ឱ្យបានមុនថ្ងៃទិ០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទីល្ងាច៕

សូមអានសេចក្តីជូនដំណឹងលម្អិតដូចខាងក្រោម៖

367714826 832672458210717 1216121431790906211 N

367710677 832672748210688 4306499086086387132 N

368012922 832672464877383 7254261396094278084 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia