នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប នៃកម្មវិធី “ទេព្យកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។
យោងថាសារជូនដំណឹងនេះក៏បានឱ្យដឹងផងដែរថា ការជ្រើសរើសនេះធ្វើឡើងក្នុងគោលបំណងរៀបចំធនធានមនុស្ស ដែលមានទេញកោសល្យទាំងផ្នែកជំនាញ និងភាពជាអ្នកដឹកនាំ សំដៅចូលរួមកសាងសេដ្ឋជំកិច្ចឌីជីថល និងបច្ចេកវិទ្យាហរិញវត្ថុនៅកម្ពុជា។
បុគ្គលិកដែលត្រូវជ្រើសរើសនឹងត្រូវដាក់ឱ្យបម្រើការងារនៅក្នុង គម្រោងនវានុវត្តន៍ (Innovation Project) ផ្សេងៗដែលគាំទ្រដល់ការងារពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Digital Economy and Financial Technology)។
ក្នុងន័យនេះ សម្រាប់ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប ដែលមានជំនាញដូចខាងក្រោម៖
- ជំនាញដឹកនាំបច្ចេកវិទ្យាឌីជីថល (Digital Technology Management)
- ជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology)
- ជំនាញអភិវឌ្ឍសុសវែរ (Software Development)
- ជំនាញអភិវឌ្ឍន៍សុសវែរទូរស័ព្ទ (Mobile Development)។
គូសបញ្ជាក់ថាបេក្ខជន បេក្ខនារីត្រូវឆ្លងកាត់ការប្រឡងក្រកួតប្រជែង និងសម្រិតសម្រាំង ៣ដំណាក់កាលប្រកបដោយតម្លាភាព ដើម្បីអាចក្លាយខ្លួនជាបុគ្គលិកក្នុងកម្មវិធីនេះ។ បេក្ខជន បេក្ខនារី ត្រូវចូលទៅកាន់ https://digitalconomy.mef.gov.kh រួចស្កេន QR Code ដែលមាននៅលើ Portal ដោយប្រើប្រាស់កម្មវិធី CamDigikey លើទូរស័ព្ទដៃ ដែលអាចទាញយកបានពី App Store ឬ Play Store។ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:០០ នាទី។
អត្ថបទដោយ៖ ផែន ផាន់ណា