ក្ដៅៗ! ពលរដ្ឋភូមាស្នើសុំអ៊ីនធើណេតរបស់ Elon Musk ខណៈដែលលោកធ្លាប់ផ្ដល់ឱ្យអ៊ុយក្រែននិងអ៊ីរ៉ង់
ផែន ផាន់ណា
OCTOBER 3 2022
នវានុវត្តន៍
135 views
1 min read

ក្រោយមានការផ្ដល់ជូននូវសេវាអ៊ីនធើណេតជាហូហែ ដល់ប្រទេសដែលកំពុងមានបញ្ហា ដូចជាប្រទេសអ៊ុយក្រែន និងអ៊ីរ៉ង់។ ពេលនេះ Elon Musk បានក្លាយជាក្ដីរំពឹងថ្មីមួយទៀត សម្រាប់ក្រុមសកម្មជនក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពួកគេបានស្នើសុំឱ្យមហាសេដ្ឋីពិភពលោករូបនេះ ផ្ដល់សេវាអ៊ីនធើណេត Starlink ដល់ខ្លួនដោយមិនចាំបាច់សុំការត្រួតពិនិត្យពីសំណាក់របបយោធាមីយ៉ាន់ម៉ាឡើយ។

Myanmar | History, Map, Flag, Population, Capital, Language, & Facts |  Britannica

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Irrawaddy បានឱ្យដឹងថា ក្រុមហ៊ុនអ៊ីនធើណេត Starlink របស់លោក Elon Musk ចាប់ផ្ដើមដាក់ដំណើរការលើក្នុងទឹកដីប្រទេសអ៊ីរ៉ង់ហើយ ខណៈការដាក់ឱ្យប្រើនេះ ធ្វើឡើងក្រោយមានការតវ៉ាដែលបណ្ដាលឱ្យមនុស្ស៤០នាក់បានបាត់បង់ជីវិត។ កាលពីខែមីនាដើមឆ្នាំ២០២២នេះ Elon Musk ក៏បានផ្ដល់សេវាអ៊ីនធើណេតជូនដល់ប្រទេសអ៊ុយក្រែន ស្របពេលវាការវាយប្រហារពីសំណាក់ប្រទេសរ៉ុស្ស៊ីដែរ។

Starlink Service Ukraine: Elon Musk activates Starlink internet service in  Ukraine - The Economic Times

ប្រភពដដែលបានឱ្យដឹងទៀតថា យ៉ាងហោចណាស់ មានសង្កាត់ប្រមាណ៦០ ក្នុងប្រទេសមីយ៉ាន់ម៉ា បានដាច់អ៊ីនធើណេត ខណៈពេលដែលរបបយោធាមីយ៉ាន់ម៉ាបានរារាំងការចូលប្រើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook ដែលជាកន្លែងដ៏ធំមួយសម្រាប់ទំនាក់ទំនងគ្នា។ មួយវិញទៀត សម្រាប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ។

ឃើញសភាពការដូច្នេះ រដ្ឋមន្ត្រីទំនាក់ទំនងរបស់រដ្ឋាភិបាលរួមរួមជាតិស៊ីវិលគឺលោក U Htin Lin Aung ក៏បានស្នើឱ្យលោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ឱ្យជួយផ្ដល់ជូននូវសេវាអ៊ីនធើណេត Starlink ដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសេវាកម្មនេះត្រូវបានផ្ដល់ជូនដល់ប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែនរួចមក។

គូសបញ្ជាក់ថាសម្រាប់ការស្នើសុំនេះ គេនៅពុំទាន់ឃើញមានការឆ្លើយតប ឬយល់ព្រមណាមួយ ពីសំណាក់លោក Elon Musk ឡើយ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia