ក្រុមហ៊ុន Meta ត្រូវបានគណកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ ពិន័យប្រហែល ៤០០លានដុល្លារ លើការបំពានច្បាប់ឯកជនភាព និងទិន្នន័យរបស់កុមារនៅលើបណ្ដាញសង្គម Instagram បន្ទាប់ពីអាជ្ញាធរបានរកឃើញថាក្រុមហ៊ុននេះបំពាន់ទៅបទប្បញ្ញត្តិការពារទិន្ន័យរបស់អ៊ឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ News York Time។
ប្រភពដដែលបានបន្តថា ប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុបជាច្រើន បានព្យាយាមបង្កើតច្បាប់ ស្ទើរផ្លូវ ដើម្បីធ្វើយ៉ាងណាការពារឱ្យបាននូវរាល់ទិនន្ន័យរបស់កុមារដែលមានអាយុចាប់ពី ១៣ដល់១៧ឆ្នាំ នៅលើបណ្ដាញសង្គម ហ្គេមអនឡាញ និងលើអ៊ីនធើណេតផ្សេងៗ។ លោក Graham Doyle អ្នកនាំពាក្យគណៈកម្មាធិការការពារទិន្នន័យប្រទេសអៀរឡង់ក៏បានបញ្ជាក់ប្រាប់ប្រភពខាងលើថា Instagram ត្រូវបានពិន័យជាប្រាក់ចំនួន ៤០៥លានអ៊ឺរ៉ូ ឬប្រហែល ៤០២លានដុល្លារ ព្រោះតែមិនបានការពារទិន្នន័យកុមារឱ្យបានល្អ។
យ៉ាងណាមិញសម្រាប់ការពិន័យនេះ ត្រូវបានក្រុមហ៊ុនមិនយល់ស្របទៅនឹងការសម្រេចនេះដែរ ដោយខ្លួនគ្រោងនឹងប្ដឹងទៅតុលាការ ព្រោះបានរកឃើញថា បទចោទនេះសុទ្ធតែដកទិន្នន័យចាស់ៗ ខណៈដែលទិន្នន័យថ្មីត្រូវបានអាប់ដេតរួចរាល់តាំងពីឆ្នាំមុខមកម៉្លេះ៕
អត្ថបទដោយ៖ ផែន ផាន់ណា