លេងធម៌ក្ដៅ! មេធំ Facebook ចាប់ផ្ដើមក្ដៅស្លឹកត្រចៀកដាក់បុគ្គលិក ដោយបង្ហើតផែនការដេញចោលតែម្ដង
ផែន ផាន់ណា
JULY 1 2022
អាជីវកម្ម 4.0
297 views
1 min read

ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់ការសែត Business Insider បានឱ្យដឹងថា CEO របស់ក្រុមហ៊ុន Meta គឺលោក Mark Zuckerberg បានប្រកាសនៅពីមុខបុគ្គលិករបស់ខ្លួនជាច្រើននាក់ថា លោកគ្រោងនឹងធ្វើផែនបញ្ឈប់បុគ្គលចោល ប្រសិនបើពួកគេមិនអានសម្រេចតាមគម្រោងដែលបានដាក់ចេញ ស្របពេលចំណូលរបស់ក្រុមហ៊ុន Meta មានការធ្លាប់ខ្លាំង។

Mark Zuckerberg in DC today to discuss 'future internet regulation' - ABC  News

លោក Mark Zuckerberg បានមើលឃើញពីរឿងរ៉ាវដ៏អាក្រក់បំផុត ស្របពេលក្រុមហ៊ុន Meta មានការធ្លាក់ចុះ ដែលយើងស្ទើរតែពុំធ្លាប់ឃើញនៅក្នុងប្រវត្តិសាស្ត្រ ព្រោះកំណើនប្រាក់ចំណូលនៅក្នុងក្រុមហ៊ុនពេលនេះ ហាក់មានការយឺតយ៉ាវខ្លាំងណាស់។

លោកក៏បានគម្រាមចំៗថា បន្តិចទៀតគឺអាចនឹងមានមនុស្សមួយក្រុម នឹងត្រូវដើរចេញពីការងាររបស់ពួកគេ។ ការគម្រាមបែបនេះ វានឹងធ្វើឱ្យទឹកចិត្តរបស់ពួកគេ កាន់តែធ្វើការខ្លាំងជាងមុន ព្រមទាំងអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ថា តើខ្លួនអាចមានសមត្ថភាពធ្វើការនៅក្នុងក្រុមហ៊ុន Meta ទៀតដែរឬទេ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia