ប្រើប្រព័ន្ធបាគងយូរហើយ តិចអត់ដឹង! នេះគឺជាអត្ថន័យដ៏ពិសេសនៅពីក្រោយពាក្យថា “បាគង”
ផាន់ណា - Phanna
MARCH 1 2023
ច្នៃប្រឌិត
11 K views
1 min read

កន្លងមកយើងធ្លាប់តែបានប្រើប្រព័ន្ធទូទាត់លុយរបស់បាគង ដែលមាននៅលើ App ទូរស័ព្ទដៃ ឬ QRCode ជាដើម។ បាគងគឺជាប្រព័ន្ធបច្ចេកវិទ្យា ដំណើរការដោយប្រើប្លុកឆេន ដែលយើងអាចវេរលុយបានទៅគ្រប់ធនាគារក្នុងស្រុកដែលជាដៃគូរបស់បាគង។ ប្រព័ន្ធបច្ចេកវិទ្យាទំនើប បង្កើតដោយកូនខ្មែរយើងនេះ ហេតុអ្វីមានឈ្មោះថា “បាគង”?🥰

បើយោងតាមសម្រង់សម្ដីរបស់លោកជំទាវ ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ៗថា បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សរ៍ទី ៩ នៅខេត្តសៀមរាប។ ក្រោយពីបានឯករាជ្យពីអាណានិគមបារាំង វិមានឯករាជ្យត្រូវបានសាងសង់ ដោយចម្លងតាមគំរូប្រសាទមួយនេះ។ ការជ្រើសរើសឈ្មោះ «បាគង» ដាក់ឲ្យប្រព័ន្ធទូទាត់បាគង គឺដើម្បីតំណាងឲ្យ ឯករាជ្យភាព បូរណភាពទឹកដី និង មោទកភាពជាតិខ្មែរ។ ឡូហ្គូ របស់ប្រព័ន្ធបាគងក៏យកតាមរចនាសម្ព័ន្ធប្រាសាទបាគងដែលមើលពីលើចុះមក។

 May be an image of text

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth