ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេស McLaren ទើបតែបានសម្ពោធនូវរថយន្ត Supercar ជំនាន់ចុងក្រោយរបស់ខ្លួន គឺ Mclaren 750s នៅ Showroom នៃទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ដោយមានការអញ្ញើញរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន HGB Group និង Mclaren ប្រចាំតំបន់ ព្រមទាំងភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ។
ក្នុងកិច្ចបើកកម្មវិធីលោក Luis Canto Moniz អ្នកគ្រប់គ្រងក្រុមហ៊ុន McLaren ប្រចាំប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាស្វាគមន៍ក៏ដូចជាបង្ហាញពីវឌ្ឍភាពនៃក្រុមហ៊ុនមួយនេះដែលដំណើរការរយៈកាលកន្លងទៅ ជាមួយនឹងការថ្លែងអំណរគុណដល់ការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាផ្ទាល់ចំពោះម៉ាកយីហោ McLaren។
នៅឱកាសនោះផងដែរ កញ្ញា ហ៊ុនឡេង ឡៃហ៊ាង ដែលជាប្រធានគ្រប់គ្រងទូទៅ បានធ្វើការបង្ហាញត្រួសៗអំពីរូបរាង សមត្ថភាព ក៏ដូចជាប្រណីតភាពនៃការផលិតព្រមទាំងបច្ចេកវិទ្យាផងដែរ ឆ្លុះបញ្ជាំងឱ្យឃើញពីវិស្វកម្មនៃយានយន្តរបស់ McLaren ការរចនា និង នវានុវត្តន៍ចុងក្រោយបំផុតរបស់រថយន្ត Mclaren 750S ។
តាមរយៈបទបង្ហាញរបស់កញ្ញាខាងលើ McLaren 750S មិនមែនគ្រាន់តែជា Supercar ធម្មតានោះទេ តែជាភាពអស្ចារ្យនៃវិស្វកម្មយាន្តយន្តជាមួយនឹងឈ្មោះថាជារថយន្តស្រាលបំផុត និង ខ្លាំងបំផុតរបស់ McLaren។
McLaren 750S នេះបំពាក់មកជាមួយម៉ាស៊ីន V8 Twin-turbocharged 4.0-litre មានកម្លាំង 750 PS និង 800NM មិនត្រឹមតែប៉ុណ្ណោះរថយន្តនេះមានកម្រិតស្ទុះខ្លាំង ពី 0-100 km/h ប្រើពេលត្រឹមតែ 2.8 វិនាទីតែប៉ុណ្ណោះ។
McLaren 750S មានការរចនាប្លែកពីគេ ជាមួយនឹងការជ្រើសរើសដោយយកចិត្តទុកដាក់បំផុតនូវវត្ថុធាតុដើម ធ្វើឱ្យ Supercar នេះកាន់តែស្អាតជាងមុន ស្រាលជាងមុន លឿនជាងមុន ដោយតួរថយន្តទាំងមូលផលិតចេញពីសសៃកាបូនហ្វាយប៊ឺរ Monocoque ថ្មីដែលជាប្រភេទ កាបូន ស្វីតនិងស្រាលបំផុតធ្វើឱ្យ 750S ស្រាលជាងម៉ូដែលMcLaren 720Sរហូតដល់ទៅ ៣០ គីឡូក្រាមហើយស្រាលជាងម៉ូដែលប្រគួតប្រជែងដល់ទៅ 193 គីឡូក្រាម។
ការរចនាខាងក្នុងនៃរថយន្តនេះ ត្រូវបានច្របាច់បញ្ចូល រវាងនវានុវត្តន៍ និង ប្រណីតភាព ដោយរចនាផ្ដោតលើអ្នកបើកបរ ជាមួយនឹងបច្ចេកវិទ្យាដែលអាចភ្ជាប់ជាមួយនឹង Apple CarPlay ជាពិសេស McLaren Control Launcher មានជាមួយនឹង USB-C និង USB0A Ports។
ដើម្បីឲ្យងាយស្រួលក្នុងការបើកបរ និងផាសុកភាព Mclaren ក៏បានបំពាក់នូវកៅអីប្រភេទ Sport ដែលជាប្រភេទស្បែក Nappa និង Alcantarra សម្រាប់ការប្រកួតគ្រប់កាលៈទេសៈ។
រថយន្តបានលាយបញ្ចូលសិល្ប: Aesthetics មានផាសុកភាពល្អ តួរច្រមុះខាងមុខរាងទាបជាងមុន មានកាងចេញក្រៅបន្តិច ហើយផ្នែកខាងក្រោយត្រូវបានរចនាឡើងវិញ សម្របទៅតាមលក្ខខណ្ឌបច្ចេកទេស Aerodynamic យ៉ាងល្អបំផុតរបស់រថយន្ត ផ្ដល់ជម្រើសឱ្យអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប និង កម្លាំងដ៏អស្ចារ្យ។
សម្រាប់ប្រព័ន្ធប៊ូមនិងប្រព័ន្ធគ្រប់គ្រងលំនឹង៖ MCLaren 750S បានបំពាក់ដោយមុខងារ Proactive Chassis Control (PCC III) ជំនាន់ថ្មីបំផុតរបស់ McLaren's Proactive Chassis Control (PCC III) 750S ដែលដំណើរការយ៉ាងរហ័សបំផុតទោះបីស្ថិតក្នុងស្ថានភាពផ្លូវរអិលក៏ដោយ។
សរុបមក McLaren 750S គឺជារថយន្តទំនើបដែលរួមបញ្ចូលគ្នានូវទំងន់ស្រាលជាង ថាមពលខ្លាំង និងបច្ចេកវិជ្ជាទំនើប ដើម្បីផ្តល់នូវបទពិសោធន៍នៃការបើកបរដែលមិនអាចប្រៀបផ្ទឹមបាន។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទៅកាន់ Showroom របស់ Mclaren នៅចំកណ្តាលទីក្រុងភ្នំពេញ ឬអាចទំនាក់ទំនងទៅកាន់សហការីរបស់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 098 900 055។
在柬埔寨亮相! 迈凯伦 750S 超级跑车这次更加惊艳。
英国豪华汽车制造商迈凯伦刚刚于 2023 年 12 月 15 日在金边展厅发布了最新的超级跑车迈凯伦 750s。HGB集团和迈凯轮管理层以及众多嘉宾和记者参加此活动。
开业仪式上,迈凯伦柬埔寨公司经理Luis Canto Moniz先生致欢迎辞,并介绍了公司过去运营的进展情况,并感谢柬埔寨人民支持迈凯伦品牌。
总经理 Hun Leng Lai Heang 女士简要介绍了迈凯伦 750S 的外观、性能以及生产和技术的豪华程度,体现了迈凯伦车辆的工程、设计和创新。
据她介绍,迈凯伦750S不仅仅是一辆普通的超级跑车,而是汽车工程的奇迹,被誉为迈凯伦最轻、动力最强的汽车。
迈凯伦 750S 搭载 4.0 PS 升双涡轮增压 V8 发动机,功率为 750 PS,扭矩为 800NM,0-100 km/h 加速仅需 2.8 秒。
迈凯伦 750S 拥有独特的设计和精心选材,使超级跑车更加美观、更轻、更快,整个车身采用新型 Monocoque 碳纤维制成,最轻的碳纤维使 750S 比普通跑车轻30kg。 McLaren 720S 比竞争对手轻 193 公斤。
该车的内饰设计结合了创新与奢华,以驾驶员为中心的设计与可连接 Apple CarPlay 的技术,特别是带有 USB-C 和 USB0A 端口的 McLaren Control Launcher。
为了轻松驾驶和舒适,迈凯轮配备了 Nappa 和 Alcantarra 皮革运动座椅,适合全地形赛车。
该车融合了美学艺术,舒适,前鼻下部车身的力量感凸显,略向外的保险杠,车尾经过重新设计,以适应该车的最佳空气动力学规格,您使用现代技术和强大的动力。
对于动臂和稳定性控制:McLaren 750S 采用最新一代的迈凯伦主动底盘控制 (PCC III) 750S 主动底盘控制 (PCC III) 750S,即使在湿滑条件下也能极其快速地运行。
总而言之,迈凯伦 750S 是一款豪华汽车,结合了轻质、强大和最先进的技术,可提供无与伦比的驾驶体验。
欲了解更多详情,您可以参观位于金边市中心的迈凯伦展厅或致电098 900 055联系公司同事。